adverise with khmeread Unnamed

ឃាត់បុរសម្នាក់និងស្ត្រីម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន

    ភ្នំពេញ​ ៖​ ​បុរសម្នាក់ និងស្ត្រីម្នាក់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានប៉ូលិសឃាត់ខ្លួនកាលពីថ្ងៃទី២១ សីហា ឆ្នាំ២០១៦ វេលាម៉ោង១០ និង៣០នាទី ​នៅចំណុចមុខរោងចក្រអគ្គីសនី ផ្លូវ​បេតុង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 

    ប៉ូលិសនិយាយថា កម្លាំង​ល្បាតប៉ូលិសប៉ុស្តិ៍​ស្ទឹងមានជ័យ បាន​សហការ​​ជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ និង កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការ​ដ្ឋានប៉ូលិសរាជធានី​ភ្នំពេញ ​​បានឃាត់ខ្លួនជនសង្ស័យ​២នាក់ ពីបទជួញដូរដោយ​ខុស​ច្បាប់នូវ​សារ​ធាតុ​ញៀន បានជាក់ស្តែងបាន២នាក់​។ 

    ប៉ូលិសបន្តថា​ ជនសង្ស័យរួមមាន​​១-ឈ្មោះ លាង សុខលីន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ មិនប្រាកដ ស្នាក់​នៅផ្ទះជួល ផ្លូវ​លំ ភូមិ ទួលពង្រ​ សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួន) និង​​២-ឈ្មោះ ហុក ស៊ីថា ភេទស្រី អាយុ២៣ឆ្នាំ មុខរបរ មិនប្រាកដ ស្នាក់​នៅផ្ទះជួល ផ្លូវ​លំ ភូមិទួលពង្រ​ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។

    ក្នុងនោះ​ប៉ូលិសបា​ន​ដកហូតវត្ថុតាងមាន៖ ក្រាម​ពណ៌ស​​ថ្លាចំនួន ០១ កញ្ចប់ថង់ធំ, ជញ្ជីងអេឡិចត្រូនិច ០១ គ្រឿង និង ម៉ូតូ០១គ្រឿងម៉ាកហ៊្សូមមើ ពណ៌ខ្មៅ សេរី ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FY 2753  ហើយកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

adverise with khmeread

មតិយោបល់