យោងតាមវេបសាយទូរទស្សន៍ចិន CCTV កាលពីថ្ងៃអាទិត្យម្សិលមិញបានឱ្យដឹងថា ទាហានរុស្ស៊ីបានកំពុងរៀបចំធ្វើសមយុទ្ធក្នុងតំបន់គ្រីមេចំពេលកំពុងមានភាពតានតឹងជាមួយអ៊ុយក្រែន។
សមយុទ្ធរៀបចំដោយកងទ័ពជើងគោកនិងជើងទឹកនេះធ្វើឡើងបន្ទាប់ពីរុស្ស៊ីចោទអ៊ុយក្រែនថាបានបញ្ជូនក្រុមបំផ្លិចបំផ្លាញចូលមកឧបទ្វីបប្រទាញប្រទង់នេះដើម្បីបំផ្ទុះគ្រាប់បែកបង្កភាពវឹកវរ។
រដ្ឋាភិបាលក្រុងគៀវបានបដិសេធរាល់ការចោទប្រកាន់ទាំងអស់។
សមយុទ្ធរយៈពេលប្រាំថ្ងៃនេះមានការចូលរួមពីកងទ័ព ២.០០០ នាក់ រថពាសដែក ៣៥០ គ្រឿង និងនាវាចម្បាំង និងនាវាមុជទឹកជាច្រើនគ្រឿងទៀតក្នុងសមុទ្រខ្មៅ៕
ប្រភព៖ cctv
