adverise with khmeread Unnamed %282%29

ប្រើល្បិចលួចម៉ូតូបែបណាក៏នៅតែជាប់ខ្នោះប៉ូលិស

    ភ្នំពេញ​ ៖​ ជនសង្ស័យ០២នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនជាក់ស្តែង ពីបទលួចម៉ូតូ ប្រព្រឹត្តនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦វេលាម៉ោងប្រហែល១៦ និង១៥នាទី នៅចំណុច១៨៧ ផ្លូវលេខ ១៤៦ហ្សេត ក្រុមទី២៨ ភូមិ១០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    ប៉ូលិសនិយាយថា​ ជនសង្ស័យ១-ឈ្មោះ ចាន់ វាសនា ហៅ ស៊ូ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅភូមិ វត្តជួសឃុំខ្វាវ ស្រុកត្រាំកក់ ខេត្តតាកែវ និង២-ឈ្មោះ កាន ពៅ ហៅ ពៅ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅពុំពិតប្រាកដ។

    ចំណែកជនរងគ្រោះឈ្មោះ គង់ ឆឹង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលទូរទស្សន៍ ស្នាក់នៅផ្ទះលេខ១៥១ សេអឺ០ផ្លូវលេខ១៨២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

    សំភារៈបាត់បង់ម៉ូតូមួយគ្រឿងម៉ាក Honda C125 ពណ៌ខ្មៅ ស៊េរី 2008 ពាក់ស្លាកលេខភ្នំពេញ 1AD-5523 មានលេខតួ និងលេខម៉ាស៊ីន 8353046។

    វត្ថុតាងចាប់យកម៉ូតូមួយគ្រឿង សង់ចិន ពណ៍ខ្មៅ គ្មានពាក់ស្លាក លេខ មានលេខម៉ាស៊ីន 00720673 និងដែកកែច្នៃសម្រាប់ឆ្កឹះសោ ចំនួន០៣​។

    ប៉ូលិសបន្តថា​ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល ១០និង៣០នាទី ជនរងគ្រោះបានចត  ម៉ូតូទុកនៅកន្លែងកើតហេតុដោយចាក់សោកត្រឹមត្រូវ ហើយចូលធ្វើការនៅក្នុងផ្ទះ។

    ពេលនោះស្រាប់តែមាន ជនសង្ស័យ០២នាក់ ជិះម៉ូតូសង់ចិន បានមកឈប់ក្បែរ ម៉ូតូរបស់ជនរងគ្រោះ ហើយបានលួចយកម៉ូតូជនរងគ្រោះទៅបាត់ ដោយបានទុកម៉ូតូពួកវា ( សង់ចិន) នៅកន្លែងកើតហេតុ។

    រហូតដល់ម៉ោងប្រហែល១៦ និង១៥នាទី  ជនសង្ស័យទាំងពីរបានត្រឡប់មកវិញ ក៏ត្រូវជនរងគ្រោះសហការជាមួយសមត្ថកិច្ចឃាត់ខ្លួនបានជាក់ស្តែងតែម្តង។

    បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ កំពុងឃាត់ខ្លួនជា បណ្តោះអាសន្ននៅអធិការដ្ឋានប៉ូលិសខណ្ឌទួល គោក ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅ តុលាការ ចាត់ការតាមផ្លូវច្បាប់៕
 

adverise with khmeread

មតិយោបល់