adverise with khmeread Unnamed

កម្មករបណ្តែតក្រុមហ៊ុនកូកាកូឡាចងកសម្លាប់ខ្លួន

    ភ្នំពេញ​ ៖​ កម្មករបណ្តែតក្រុមហ៊ុនកូកាកូឡា បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី២១ សីហា ឆ្នាំ២០១៦វេលាម៉ោង១១ និង១៥នាទី ចំណុចផ្ទះជួល ផ្លូវលំ ក្រុមទី១៤ ភូមិមិត្តភាព​ សង្កាត់-ខណ្ឌឫស្សីកែវ។
 
    ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ អ៊ុត ធារិន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅផ្ទះជួល ភូមិមិត្តភាព សង្កាត់-ខណ្ឌឫស្សីកែវ មុខរបរកម្មករអណ្តែតកូកាកូឡា។ 

    បើតាមប៉ូលិសបានបញ្ជាក់ថា​ សពនេះពិតជាស្លាប់ដោយធ្វើអត្តឃាតចងកពិតប្រាកដមែន​ ហើយប្រគល់សពឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី​៕
 

adverise with khmeread

មតិយោបល់