ព្រៃវែង ៖ កម្លាំងប៉ូលិសស្រុកស៊ីធរកណ្តាល ឃាត់ខ្នួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ពីបទ លួចយកម៉ូតូ នៅថ្ងៃទី២២ សីហា ឆ្នាំ២០១៦ វេលាម៉ោង១០ និង៤៥នាទីនៅចំណុចវត្តរលាំងភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
ប៉ូលិសនិយាយថា ម៉ូតូដែលចោរលួចយកម៉ាកហុងដាC១២៥ ពណ៌ខ្មៅ សេរី២០១៤ ពាក់ផ្លាកលេខភ្នំពេញ 1CI -8014 ជាកម្មសិទ្ធិរបស់ឈ្មោះ ហុង ធីម ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅភូមិព្រៃដើមថ្នឹងទី២ ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
ក្រោយធ្វើសកម្មភាពរួចជនល្មើសបានគេចខ្លួន ក្រោយពីទទួលបានព័ត៌មាន ភ្លាមកម្លាំងសមត្ថកិច្ចបានចេញអន្តរាគមន៍ ហើយស្ទាក់ចាប់បានជនល្មើសម្នាក់និងម៉ូតូ១គ្រឿង នៅចំណុច ភូមិស្វាយជីក្រាយ ឃុំឬស្សីសាញ់ ស្រុកស៊ីធរកណ្ដាល។
ជនល្មើសឈ្មោះ ហេង ពៅ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិទន្លេបិទ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ វត្ថុតាងចាប់យកបាន កូនសោខ្សៀ 1លេខ08 ដែកសំរាប់កាច់សោ១។
បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនដើម្បីបំពេញសំណុំរឿងបញ្ជួនទៅតុលាការដើម្បីវិនិច្ឆ័យទោសតាមច្បាប់៕
