adverise with khmeread 14081322 279892015725252 785772066 n

ប៉ូលិសខេត្តព្រៃវែងប្រគល់ចោរប្លន់សម្លាប់ឱ្យប៉ូលិសខេត្តសៀមរាប

    ព្រៃវែង ៖​ មុខសញ្ញាចោរប្លន់សម្លាប់ម្នាក់ ត្រូវបានប៉ូលិសខេត្តព្រៃវែងប្រគល់ឱ្យប៉ូលិសខេត្តសៀមរាបនាថ្ងៃទី២២ សីហានេះ​បន្ទាប់ពីបានឃាត់ខ្លួនពាក់ព័ន្ធករណីប្លន់សម្លាប់កាលពីថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៦ ម៉ៅង៦ និង៣០ព្រឹក នៅស្រុកស្វាយលើ ខេត្តសៀមរាប។

    ប៉ូលិសនិយាយថា​ អនុវត្តន៍តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ ស្រេង ជា ស្នងការ
កម្លាំងសមត្ថកិច្ចប៉ូលិសខេត្តព្រៃវែងសហការជាមួយកម្លាំងប៉ូលិសស្រុកពោធិរៀង បានចេញល្បាតចល័តនៅពេលយប់ បានឃាត់ខ្លួនមុខសញ្ញាចោរប្លន់សម្លាប់បានម្នាក់នៅយប់ថ្ងៃ២០ ខែសីហា ឆ្នាំ២០១៦ ចំនុច ភូមិភ្លយ ឃុំតាកោ ស្រុកពោធិ៍រៀង។

    ប៉ូលិសបន្តថា​ មុខសញ្ញាចោរប្លន់ សម្លាប់ម្នាក់ឈ្មោះ សាក់-បូរី ភេទប្រុស អាយុ១៧ឆ្នាំមានទីលំនៅភូមិកន្តួត ឃុំកន្តួត  ស្រុកស្វាយលើ ខេត្តសៀមរាប។

    ក្រោយឃាត់ខ្លួនជនល្មើសបានសារភាពថាចំពោះម៉ូតូនេះខ្លួន បានប្លន់សម្លាប់ កាលពីថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៦ វេលាម៉ោង៦ និង៣០ព្រឹក នៅស្រុកស្វាយលើ ខេត្តសៀមរាប។

    បច្ចុប្បន្នឈ្មោះ សាក់ បូរី  ឃាត់ខ្លួនពីបទប្លន់សម្លាប់កំពុងបំពេញនីតិវិធី នឹងត្រៀមប្រគល់ ឱ្យប៉ូលិសខេត្តសៀមរាបចាត់ការបន្តតាមច្បាប់៕

adverise with khmeread

មតិយោបល់