adverise with khmeread 1. great by choice  by jim collins

ពិចារណាអានសៀវភៅ ៦ក្បាលនេះប្រសិនបើចង់ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន

ការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនគឺពិតជាលំបាកមិនគួរឲ្យជឿនោះឡើយ។ ក្នុងសហរដ្ឋអាមេរិក គេបាននិយាយថា អាជីវកម្ម ១ ក្នុងចំណោម ៤ នឹងបរាជ័យនៅឆ្នាំខាងមុខនេះ។ ជាមួយនឹងអាជីវកម្មរាប់ពាន់បានបរាជ័យរៀងរាល់ឆ្នាំ និងអាជីវកម្មតិចតួចបានទទួលជោគជ័យក្នុងកម្រិតទាប ការចាប់ផ្តើមអាជីវកម្មមិនមែនជាអ្វីមួយដែលអ្នកគួរសាកល្បងសម្រេចឲ្យបានដោយគ្មានការត្រៀមលក្ខណៈនោះទេ។ ដោយសារហេតុផលនេះ យើងបានរៀបរៀងបញ្ជីសៀវភៅដែលមានសារៈសំខាន់មួយចំនួនដើម្បីទទួលជោគជ័យក្នុងការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នក។  

១- សៀវភៅ Great by Choice, និពន្ធដោយលោក​ Jim Collins
លោក Collins ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ University of Colorado ដែលបានប្រកបរបរចិញ្ចឹមជីវិតដោយការនិពន្ធសៀវភៅ ដែលពិនិត្យមើលលើក្រុមហ៊ុនជោគជ័យជាច្រើន។ ស្នាដៃភាគច្រើនរបស់លោក ដូចជាសៀវភៅ Great by Choice ជាដើម គឺជាសៀវភៅនិពន្ធឡើងផ្អែកលើទិន្នន័យដ៏គួរឲ្យជឿជាក់បំផុត និងផ្តល់នូវទស្សនាទានដ៏មានតម្លៃអំពីអ្វីដែលបង្កើតបានជាអាជីវកម្មដ៏ល្អមួយ។ ឃ្លាដ៏មានន័យរបស់លោក "ការដើរជាក្បួនចម្ងាយ ២០ម៉ាយ" គឺមានសារៈសំខាន់ណាស់សម្រាប់ការរីកចម្រើនលូតលាស់របស់អាជីវកម្មក្មេងខ្ចី។ ក្នុងឃ្លានេះ លោកបានភ្ជាប់ព្យុះភ្លៀងក្នុងក្រុមដំបូងដែលធ្វើដំណើរទៅតំបន់ប៉ូលខាងត្បូង។ ខុសពីក្រុមដទៃ ក្រុមនេះមិនបានផ្តោតលើការទៅដល់ប៉ូលខាងត្បូងរួចត្រឡប់មកវិញឲ្យបានលឿនដូចចិត្តនោះទេ តែផ្ទុយមកវិញបានផ្តោតលើការដើរជាក្បួនចម្ងាយ ២០ ម៉ាយរៀងរាល់ថ្ងៃ មិនថាដំណើរនោះលឿនឬក៏យឺតនោះទេ។ ក្រុម ដែលស៊ីអត់ស៊ីឃ្លានតាមផ្លូវមួយនេះ បានទៅដល់ប៉ូលខាងត្បូងមុនក្រុមដទៃទៀត។ ស្នាដៃរបស់លោក Collins គឺពោរពេញទៅដោយការប្រៀបធៀប ដែលមានតម្លៃសម្រាប់សហគ្រិនឈ្មុសឈ្មុលទាំងឡាយ។ 

២- សៀវភៅ Turn the Ship Around! និពន្ធដោយលោក L. David Marquet
សៀវភៅ Turn the Ship Around! ត្រូវបាននិពន្ធដោយកាពីទែននាវាមុជទឹកចូលនិវត្តន៍មួយរូប។ សៀវភៅនេះនិយាយអំពីរបៀបដែលលោកប្រែក្លាយនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដែលមានមនុស្សបំពេញកិច្ចការដ៏អន់ឲ្យទៅជានាវាមុជទឹកដែលសម្បូរទៅដោយក្រុមមនុស្សដែលមានអំណាចខ្លាំងក្លា។ ជំនួសឲ្យការពឹងផ្អែកតែមួយមុខគត់លើការដឹកនាំកណ្តាប់ដៃដែករបស់លោក លោក Marquet "បានបង្កើតឲ្យមានភាពជាអ្នកដឹកនាំនៅគ្រប់កម្រិតទាំងអស់" ដោយហេតុនេះហើយទើបបានជាវាអនុញ្ញាតឲ្យលោកអាចផ្តោតលើទិសដៅយុទ្ធសាស្ត្ររបស់នាវា។ សៀវភៅនេះមានតម្លៃណាស់ព្រោះបើអនុវត្តតាមគោលគំនិតប្រៀនប្រដៅរបស់វា សហគ្រិនថ្មីថ្មោងនឹងអាចរៀនពីរបៀបរ៉ាប់រងរាល់បុគ្គលិកដែលមានប្រាក់ខែទាប និងដែលពុំសូវគេឲ្យតម្លៃ រួចផ្តល់អំណាចឲ្យពួកគេដើម្បីបង្កើតតម្លៃសម្រាប់អាជីវកម្ម ដោយទុកពេលឲ្យម្ចាស់ក្រុមហ៊ុនបានច្រើនណាស់ទៅផ្តោតលើផ្សេងៗទៀត។

៣- សៀវភៅ The Power of Habit, និពន្ធដោយលោក Charles Duhigg
សម្រាប់ម្ចាស់អាជីវកម្មថ្មីថ្មោងទាំងឡាយ គឺត្រូវចំណាយពេលច្រើនថ្ងៃ ហើយយូរៗថែមទៀតដើម្បីធ្វើការងារផ្នែកគណនេយ្យដើម្បីស្វែងយល់ថាតើអ្នកអាចបង្កើតជាចំណូលបានឬក៏អត់។ តាមរយៈការអានសៀវភៅ The Power of Habit អ្នកនឹងអាចរៀនពីរបៀបបង្វឹកខួរក្បាលរបស់អ្នកដើម្បីឆ្លើយតបនឹងស្ថានភាពដ៏លំបាកគួរឲ្យរួញរាបែបនេះឲ្យទៅជាឱកាសវិញ ហើយអ្នកនឹងចាត់ទុកជំនាញគណនេយ្យជាជំនាញដ៏សប្បាយមួយនៅចុងបញ្ចប់នៃការអានសៀវភៅនេះ។ 

៤- សៀវភៅ The Art of the Start, និពន្ធដោយលោក Guy Kawasaki
លោក Guy Kawasaki គឺជាសហគ្រិនដែលមានទេពកោសល្យចម្រុះ និងជាអ្នកជំនាញផ្នែកទីផ្សារ ដែលបានសាងកេរ្តិ៍ឈ្មោះតាមរយៈការក្លាយជាក្រុមទីផ្សារដំបូងបង្អស់ខាងផ្នែកកុំព្យូទ័រ Macintosh នៅក្រុមហ៊ុន Apple។ លោក Guy Kawasaki មានសៀវភៅច្រើនណាស់សម្រាប់ឲ្យសហគ្រិនវ័យក្មេងអាន ប៉ុន្តែសៀវភៅសំខាន់ជាងគេបំផុតគឺសៀវភៅ The Art of the Start។ វាជាសៀវភៅដ៏សំខាន់មួយនិយាយពីការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន ដោយរ៉ាយរ៉ាប់លំអិតពីបរាជ័យ និងភាពជោគជ័យ ដែលអ្នកនឹងជួបប្រទះតាមផ្លូវដ៏វែងឆ្ងាយ។

 

៥- សៀវភៅ The 80/20 Principle, និពន្ធដោយលោក Richard Koch
ក្នុងសៀវភៅ The 80/20 Principle លោក Richard Koch បានពន្យល់រ៉ាយរ៉ាប់ពីរបៀបដែលគោលការណ៍ប៉ារ៉េតូ (Pareto Principle) ជះឥទ្ធិពលលើអាជីវកម្មរបស់អ្នក។ លោកបានពន្យល់ពីរបៀបឲ្យអតិថិជន ២០% ដែលរួមចំណែកក្នុងប្រាក់ចំណូល ៨០% ចំណាយលុយទិញកាន់តែច្រើនថែមទៀត។ លោក Koch បានពន្យល់យ៉ាងអស្ចារ្យពីរបៀប​ ដែលគោលការណ៍នេះត្រូវបានប្រើដើម្បីបង្កើនចំណូលរបស់អ្នក។  

៦- សៀវភៅ The Balanced Scorecard, និពន្ធដោយលោក Robert S. Kaplan
ក្នុងការចាប់ផ្តើមក្រុមហ៊ុនរបស់អ្ន​ក លំហូរសាច់ប្រាក់មើលទៅហាក់ដូចជារឿងដែលសំខាន់ណាស់។ ប៉ុន្តែចុះឆន្ទៈរបស់អតិថិជន? ការចំណាយពេលបណ្តុះបណ្តាលបុគ្គលិក? ការបណ្តុះបុគ្គលិកមានសក្តានុពលឲ្យក្លាយជាអ្នកគ្រប់គ្រងដ៏ចំណាន? សៀវភៅ The Balanced Scorecard និយាយអំពីរបៀបដែលក្រុមហ៊ុនមួយអាចពង្រីកការលូតលាស់របស់ខ្លួនជាអតិបរមានបានយ៉ាងដូចម្តេច ទាំងក្នុងរយៈពេលខ្លី និងវែង ដោយធ្វើឲ្យមានតុល្យភាពពេញអង្គភាពអាជីវកម្មដើម្បីឲ្យក្រុមហ៊ុនរីកចម្រើនទៅមុខប្រកបដោយចីរភាព៕ 

 

adverise with khmeread

មតិយោបល់