adverise with khmeread 3

អ្នក​ភ្លុក​ម្នាក់​និង​ស្ត្រី​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​ពីបទ​កាន់កាប់​កាំភ្លើង​

     ភ្នំពេញ ៖​បុរស​ម្នាក់​មានមុខរ​បរ​អ្នក​ភ្លុក​ឬ​អ្នក​បូជាសព​និង​ស្ត្រី​ម្នាក់​មាន​កាំភ្លើងខ្លី និង​មាន​គ្រាប់​កាន់​ជាប់​ខ្លួន​ត្រូវបាន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១១ និង​២០​នាទី​យប់ ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ក្លោងទ្វារ​ចូល​បារ​ចតុមុខ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

     មន្ត្រី​អាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទី​១-​ឈ្មោះ ឃុ​ត សុភ​ត្រា អាយុ​៤០​ឆ្នាំ មុខរបរ អ្នក​បូជាសព​នៅ​វត្ត​ទឹកថ្លា ស្នាក់​ផ្ទះ​លេខ​១៥៨D ភូមិ​តំណាក់​ត្រ​យឹ​ង បុរី​សន្តិភាព​២ សង្កាត់​ចោមចៅ ពោ​ធ៏​សែន​ជ័យ និង​ទី​២ ឈ្មោះ បូក ច​ណ្ឌី ភេទ​ស្រី អាយុ​៣០​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​១៧ ជាន់​ទី​៦ ប្លុក​បុរី​កីឡា ខណ្ឌ​៧​មករា​។​

    ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ កម្លាំង​អាវុធហត្ថ បាន​ដកហូត អាវុធខ្លី​០១​ដើម គ្មាន​ម៉ាក គ្មាន​លេខ​និង​គ្រាប់​រ៉ូឡូ​០៥​គ្រាប់ ,​ម៉ូតូ​០១​គ្រឿង​ម៉ាក​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ក្រចេះ 1A-6079,​ទូរស័ព្ទ​សាំ​សុង ០១​គ្រឿង និង​ម៉ាក iPhone5 ០១​គ្រឿង​, ខ្សែក​ធ្វើ​ពី​លោ​ហះ​ធាតុ ពណ៌​ទង់ដែង ចំនួន​០១​ខ្សែ​,​ខ្សែដៃ​ធ្វើ​ពី​លោហធាតុ​ពណ៌​ទង់ដែង​ចំនួន​០១​ខ្សែ និង​ចិ​ញ្ជៀ​ន​ពី​លោហ​:​ធាតុ​ពណ៌​ទង់ដែង ចំនួន​០១​ខ្សែ ។​

   ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ បាន​ឆ្លើយ​សារភាពថា​កាំភ្លើង គឺ​រូបគេ​ទិញ​ពី​ថៃ​មក ក្នុង​តំលៃ​៣០០០​បាត ដើម្បី​ទុក​គ្រាន់​ការពារ​ខ្លួន​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​យកទៅ​សួរនាំ​នៅ​បញ្ជូនទៅ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់