បន្ទាយមានជ័យ ៖ មានចោរមិនស្គាល់មុខបានចូលកុដិព្រះចៅអធិការវត្តលួចយកលុយអស់១លានរៀល និងទូរស័ព្ទមួយគ្រឿង ហើយគេចខ្លួនបាត់។
យោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថស្រុកភ្នំស្រុក បានឱ្យដឹងថា នៅវេលាម៉ោង១១ និង១០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦មានករណីចោរលួចកាច់សោកុដិលោកគ្រូចៅអធិការវត្តជ័យឧត្តម ព្រះនាម យឿក យ៉ាន ស្ថិតនៅក្នុងភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
បន្ទាប់ពីត្រួតពិនិត្យឃើញបាត់បង់ប្រាក់អស់ចំនួនមួយលានរៀល និងទូរស័ព្ទដៃម៉ាក SumSung ១គ្រឿង តម្លៃ ៧០០ ដុល្លារ។
ក្នុងករណីខាងលើនេះកម្លាំងកងរាជអាវុធហត្ថស្រុកកំពុងធ្វើការស្រាវជ្រាវតាមចាប់ជនល្មើសមកផ្តន្ទាទោសតាមច្បាប់៕
