adverise with khmeread Unnamed

កីឡាករថៃជាជើងឯកទាំងរថយន្ត និងម៉ូតូ ទ្វីបអាស៊ី២០១៦ ដោយចេញពីប៉ាតាយ៉ា បញ្ចប់នៅទឹកដីខេត្តសៀមរាប

    ព្រឹត្តិការណ៍កីឡាយានយន្តឆ្លងកាត់ឧបសគ្គ ជើងឯកទ្វីបអាស៊ី ២០១៦ ដែលចាប់ផ្តើមពីប៉ាតាយ៉ា ប្រទេសថៃនោះ បានបញ្ចប់ដោយជោគជ័យ នៅលើទឹកដីអង្គរ ខេត្តសៀមរាប ដោយគណៈកម្មការបច្ចេកទេស បានរកឃើញម្ចាស់ជ័យលាភី ជាមួយនឹងពិធីបំពាក់មេដាយ។

    សម្រាប់ជ័យលាភីចំណាត់ថ្នាក់លើផ្នែកប្រណាំងម៉ូតូ ចំណាត់ថ្នាក់លេខ១ បានទៅកីឡាករថៃ Jakkrit Chawtale, ចំណាត់ថ្នាក់លេខ២ កីឡាករ Sweden Olle Ohisson និងចំណាត់ថ្នាក់លេខ៣ កីឡាករជប៉ុន Yoshi Ikemachi។ ចំណែកកីឡាករកម្ពុជា២រូប គឺ ឃួន ផាន់តារា ទទួលបានលេខ ៧ និងកីឡាករ ចាន់ ដាវុធ ទទួល បានលេខ ១០។ ផ្នែករថយន្ត ចំណាត់ថ្នាក់លេខ១ បានទៅកីឡាករថៃ Natthaphon, លេខ២ កីឡាករ ជប៉ុន Niihori និងលេខ៣ បានទៅកីឡាករថៃ Wongwirot រីឯកីឡាករកម្ពុជាទទួលបានចំណាត់ថ្នាក់ លេខ១៧។

    លោក មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជាបានមានប្រសាសន៍ថា កម្ពុជាពិត ជាមានក្តីរីករាយណាស់ ដែលការប្រណាំងរថយន្ត និងម៉ូតូឆ្លងកាត់ឧបសគ្គកម្រិតអាស៊ីនេះ មកបញ្ចប់នៅទឹកដី វប្បធម៌ប្រវត្តិសាស្រ្តរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជាសម្បត្តិបតិកភណ្ឌពិភពលោករបស់មនុស្សជាតិ ហើយយើងក៏មានកិត្តិយសផងដែរដែលកីឡាករកម្ពុជាបានទទួលចំណាត់ថ្នាក់ល្អ។ ដូច្នេះឆ្លងកាត់ការចូល រួមនេះ ឯកឧត្តមសង្ឃឹមថា កីឡាយានយន្ត និងកីឡាទោចក្រយានកម្ពុជានឹងមានការរីកចម្រើននាថ្ងៃមុខ ដើម្បី បានធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិណាមួយដោយខ្លួនឯង។

    សូមបញ្ជាក់ថា ព្រឹត្តិការណ៍ឆ្នាំ២០១៦នេះដោយមានកីឡាករមកពីបណ្តាប្រទេសចំនួន៩ មានរថយន្ត សរុបចំនួន២៥ គ្រឿង និងម៉ូតូ៤៥ គ្រឿង សរុបចំនួនកីឡាករ ២០០នាក់ ដោយការប្រណាំងរថយន្ត និងម៉ូតូ ឆ្លងកាត់តាមផ្លូវជាតិ ផ្លូវលំ និងកាត់ភ្នំលើស្ថានភាពផ្លូវដ៏សែនលំបាក សរុបមានចម្ងាយ ២៤០០គីឡូម៉ែត្រ៕
 

adverise with khmeread

មតិយោបល់