adverise with khmeread Unnamed %283%29

ព្រឹត្តិការណ៍កីឡាវាយកូនហ្គោល City Golf Challeng លើកទី៣ ទាក់ទាញបានកីឡាករចូលរួមច្រើន និងបច្ចេកទេសកាន់តែខ្ពស់

    ព្រឹត្តិការណ៍កីឡាវាយកូនហ្គោល ដណ្តើមពានរង្វាន់ City Golf Challeng លើកទី៣ ដែលបានធ្វើឡើង កាលពីព្រឹកថ្ងៃអាទិត្យ ម្សិលមិញនេះ ទាក់ទាញបានកីឡាករចូលរួមប្រកួតកាន់តែច្រើនជាងមុន ហើយបើពិនិត្យ មើលទៅលើកម្រិតបច្ចេកទេសរបស់ពួកគាត់កាន់តែខ្ពស់ៗជាងព្រឹត្តិការណ៍មុនៗ ដែលនេះជាការខិតខំរបស់អ្នក រៀបចំ ក្នុងគោលដៅអភិវឌ្ឍវិស័យកីឡាជំនាញមួយនេះឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

    City Golf Challengនេះ ធ្វើឡើងនៅទីលាន City Golf ដែលមានទីតាំងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ 

    លោក ឈុន ចតនា អ្នកគ្រប់គ្រង City Golf មានប្រសាសន៍ថា City Golf បានរៀបចំការប្រកួត ឲ្យច្រើនដង ក្នុងមួយឆ្នាំៗនេះ ដើម្បីបំផុសឲ្យកីឡាវាយកូនគោលនេះមានសកម្មភាពផុសផុល ដូចប្រភេទកីឡា ដ៏ទៃៗទៀតដែរ ជាពិសេសគឺបានរួមចំណែកជាមួយសហព័ន្ធកីឡាវាយកូនហ្គោលកម្ពុជា និងរាជរដ្ឋាភិបាល កម្ពុជា ដើម្បីជំរុញឲ្យកីឡាជំនាញមួយនេះមានសក្តានុពលអាចចូលរួមប្រកួតលើឆាកអន្តរជាតិ ក៏ដូចជាការ ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។លោក ឈុន ចេតនា បានអះអាងយ៉ាងដូច្នេះថា Sound by File សម្ភាន៍០០១ កាត់ហើយ។

    ចំពោះកីឡាករ កោម ប៊ុនណា រក្សាបានដំណែងម្ចាស់ជើងឯក ជាលើកទី២ ក្នុងការប្រកួតកីឡាវាយកូន គោល ដណ្តើមពានរង្វាន់ ស៊ីធីហ្គោលនេះជាលើកទី២ហើយដែលកីឡាករវាយកូនគោល បន្ទាប់ពីធ្វើសម្រេច បាន ៤ Under Par ខណៈជ័យជំនះ កាលពីលើកទី១កីឡាកររូបនេះធ្វើបាន ៥ Under Par។ ម្ចាស់ជ័យលាភី ការពារម្ចាស់ដំណែងជើងឯក២ព្រឹត្តិការណ៍ជាប់ៗគ្នា កីឡាករ កោម ប៊ុនណា បានសម្តែងនូចអារម្មណ៍រីករាយ ជាខ្លាំង ដែលធ្វើសម្រេចបានក្នុងពិន្ទុបានយ៉ាងល្អ  ក្រោយប្រជែងឈ្នះកីឡាករល្អជាច្រើននៅក្នុងការប្រកួត មួយនេះ។ Sound by File កោម ប៉ុនណា សម្ភាន៍ ០០២ កាត់ហើយ។

    សូមបញ្ជាក់ថា ជ័យលាភីកីឡាវាយហ្គោល City Golf Challeng លើកទី៣នេះ ម្ចាស់ជើងឯក បានទៅលើ កីឡាករ កោម ប៊ុនណា ពិន្ទុ -៤ (ដក៤) ដោយកីឡាកររូបនេះការពារជាម្ចាស់ជើងឯកបានពីព្រឹត្តិការណ៍ជាប់ៗ គ្នា។ លេខ២ បានទៅលើកីឡាករ អ៊ីម រៀលហ៊ុល ពិន្ទុ -៣ និងចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករ ឃួន សារឿន ដែលធ្វើសម្រេចក្នុងពិន្ទុ -២។ ចំណែកឯ ឯកឧត្តម ឡុង កែម ជាម្ចាស់ជ័យលាភី Hole in 1 ដែលទទួល បានរង្វាន់សាំងចំនួន ២០០០លីត្រ ពីក្រុមហ៊ុនតេឡា ដោយ Hole in 1 នេះមិនធ្លាប់បានកីឡាករណាម្នាក់ធ្វើ សម្រេបានល្អបែបនេះឡើយ៕

adverise with khmeread

មតិយោបល់