adverise with khmeread Rndr 670x300

បុរស​នេះ​ស្លាប់​ដោយសារ​ទម្លាប់​ខាំ​ក្រចក​! វេជ្ជបណ្ឌិត​ចេញ​សេចក្តី​ព្រមាន​

    ​បុរស​ម្នាក់​បាន​ស្លាប់​ដោយសារ​គាត់​ទម្លាប់​ខាំ​ក្រចកដៃ បន្ទាប់ពី​វេជ្ជបណ្ឌិត​ព្រមាន​ជាច្រើនលើក​ថា​កុំឱ្យ​ខាំ​ក្រចកដៃ​។​

​    ​លោក John Gardener វ័យ ៤០ ឆ្នាំ មាន​បញ្ហា​ខាំ​ក្រចកដៃ​ធ្ងន់ធ្ងរ ហើយ​គាត់​បាន​បញ្ចូល​មេរោគ​ពី​ទឹកមាត់​ឆ្លង​ចូល​ម្រាមដៃ​របស់គាត់ ហើយ​ទីបំផុត​បណ្ដាលឱ្យ​កើត​ជំងឺ​គាំងបេះដូង​ស្លាប់​តែម្តង​។​

​    ​វេជ្ជបណ្ឌិត​របស់ Gardener និយាយថា គាត់​នឹង​ខាំ​ក្រចកដៃ​របស់គាត់​រហូត​ដល់​ចេញឈាម​។ ម្រាមដៃ​របស់គាត់​បាន​ខូចខាត​ជា​ដំណំ​ដោយសារ​ទម្លាប់​ខាំ​ក្រចកដៃ មុនពេល​គាត់​ស្លាប់​។ នេះ​បើ​យោងតាម​វេ​ប​សាយ New York Daily News ។​

​    ​គ្រូពេទ្យ​ទូទៅ​របស់លោក​ឈ្មោះ Daniel Vernon បាន​និយាយថា​ម្រាមដៃ​របស់គាត់​មាន​លក្ខណៈ​ខ្សោយ​យ៉ាង​រហ័ស​។​

​    ​ក្រចក​របស់ Gardener មាន​លក្ខណៈ​ខ្សោយ ហើយ​ក្រចក​ទាំងនោះ​ឧស្សាហ៍​ចេញឈាម ទើប​គាត់​ទៅរក​វេជ្ជបណ្ឌិត​។ នេះ​បើ​យោងតាម​សម្ដី​របស់លោក Vernon ។​

​    ​បញ្ហា​របស់លោក Gardener ហាក់បីដូចជា​ជំរុញ​ឱ្យ​គាត់​ថប់​បារម្ភ និង​កើត​ជំងឺ​ធ្លាក់​ទឹកចិត្ត ដែល​គាត់​មាន​វា​ជាច្រើន​ឆ្នាំ​ទៅហើយ​រហូតដល់​ថ្ងៃ​គាត់​ស្លាប់​។ ហើយ​គាត់​ក៏មាន​ជំងឺ​ទឹកនោមផ្អែម ដែល​ធ្វើឱ្យ​គាត់​ងាយ​នឹង​ឆ្លង​មេរោគ​ខ្លាំង​ផងដែរ​។​

​    ​ដូច្នេះ ប្រសិនបើ​លោកអ្នក​មាន​ទម្លាប់​ខាំ​ក្រចក​រហូត​ចេញឈាម គួរ​ប្រយ័ត្ន ព្រោះ​ឈាម​និង​ទឹកមាត់​សម្បូរ​បាក់តេរី​អាច​ឆ្លង​ចូល​សរសៃឈាម ជ្រាប​ទៅ​បេះដូង បង្ក​ជា​ជំងឺ​ទាក់ទង​នឹង​បេះដូង​៕ 

adverise with khmeread
ប្រភព៖ naturalmedicinebox

អ្នកនឹងចូលចិត្ត

មតិយោបល់