adverise with khmeread 328408 manny pacquiao smiles 700

ផ្លូវការ​: ប៉ាក​គី​អៅ​នឹង​ចូលនិវត្តន៍​បន្ទាប់ពី​ប្រកួត​ជាមួយ​ប្រ៊ែ​ត​លី​រួច​ងាក​មក​ចាប់​អាជីព​នយោបាយ​វិញ​

​    ​កំពូល​កីឡាករ​ប្រដាល់​ហ្វ៊ី​លី​ពី​ន មែន​នី ប៉ាក​គី​អៅ បាន​និយាយ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា លោក​នឹង​បញ្ចប់​អាជីព​ប្រដាល់​បន្ទាប់ពី​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​អាមេរិក ធី​ម៉ូ​ធី ប្រ៊ែ​ត​លី នៅ​ថ្ងៃទី ៩ ខែមេសា​ខាងមុខ​ដើម្បី​ផ្តោតលើ​អាជីព​នយោបាយ​របស់លោក​វិញ​។ 

​    ​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក ៨ ស្ថាប័ន​ដែលមាន​មហិច្ឆតា​ចង់​ក្លាយជា​ប្រធានាធិបតី​រូបនេះ​បាន​បន្តទៀតថា លោក​មាន​ភាព​ជឿជាក់ថា​នឹង​ឈ្នះ​កៅអី​នៅ​ព្រឹទ្ធសភា​ក្នុងការ​បោះឆ្នោត​ខែឧសភា​ខាងមុខនេះ​។​

​    ​ប៉ាក​គី​អៅ​នឹងត្រូវ​ប៉ះគ្នា​ជាមួយនឹង​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​មធ្យម​អាមេរិក ប្រ៊ែ​ត​លី ជា​លើក​ទី​បី​នៅ​ថ្ងៃទី ៩ ខែមេសា​ខាងមុខ បន្ទាប់ពី​អ្នក​ប្រដាល់​ហ្វ៊ី​លី​ពី​ន​រូបនេះ​ប្រកួត​ចាញ់​គូសត្រូវ​ធំ​បំផុត​របស់ខ្លួន​គឺ ផ្ល​យ មេ​វ៉េ​ឌ័​រ ក្នុងការ​ប្រកួត​ដ៏​ថ្លៃ​បំផុត​របស់​ពិភពលោក​កាលពី​ខែឧសភា​ឆ្នាំមុន​។ 

​    ​ដំណឹង​មួយ​នេះ​បានបញ្ចប់​ទាំងស្រុង​នូវ​ក្តីសង្ឃឹម​អំពី​ការប្រកួត​សង​សឹង​ជាមួយ​ផ្ល​យ មេ​វ៉េ​ឌ័​រ ដែល​មនុស្ស​គ្រប់គ្នា​ទន្ទឹង​ចង់ឃើញ​បំផុត​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់