adverise with khmeread 1

ពិសា​អាហារ​នេះ ៣ ថ្ងៃ​! អ្នកនឹង​ភ្ញាក់ផ្អើល​ចំពោះ​អ្វីដែល​ចេញពី​ពោះវៀន​របស់​អ្នក​

    ​អាហារ​នេះ​នឹង​សម្អាត​សំណល់​ជាតិ​ខ្លាញ់​មិនល្អ​ក្នុង​ពោះវៀន ជាហេតុ​ជួយ​សម្រក​ទម្ងន់ ហើយ​អត្ថប្រយោជន៍​របស់​អាហា​រ​នេះ​ថែមទាំង​ជួយ​សម្រួល​ជាតិ​អាស៊ីត​ក្នុង​ក្រពះ​ទៀតផង​។ 

​    ​គ្រឿងផ្សំ​សំខាន់​នៃ​អាហារ "​ញាំ​វីតាមីន​" (Vitamin salad) ដែល​នឹង​បំពេញ​រាងកាយ​របស់​អ្នក​ជាមួយ​វីតាមីន និង​រ៉ែ​នេះ គឺ​កាក​សរសៃ​ហ្វា​យ​បឺ និង ជាតិ​ពិ​ក​ទីន (Pectin)​។ 

​    ​* អ្វីដែល​អ្នកត្រូវការ​៖
​    ​- ស្ពៃក្តោប​
​    ​- មើម​ឆៃថាវ​ក្រហម​

​    ​- ការ៉ុត​
​    ​- ទឹកក្រូច​ភ្លា​
​    ​- ប្រេង​អូ​លីវ​

​    ​* របៀប​ធ្វើ​
​    ​១. ហាន់​ស្ពៃក្តោប ឆៃថាវ​ក្រហម និង​ការ៉ុត​ចូលគ្នា តាម​រូបមន្ត ៣:១:១ (​ឧ​. ស្ពៃក្តោប ៣ ភាគ ឆៃថាវ ១ ភាគ ការ៉ុត ១​ភាគ​)​។ 
​    ​២. ដាក់​ជីរវ៉ាន់ស៊ុយ​ដើម្បី​បន្ថែម​ក្លិន​។ ច្របូក​បន្លែ​ទាំងនោះ​ចូលគ្នា​រហូត​ជោរ​ចេញ​ទឹក​។ 
​    ​៣. បន្ថែម​ក្រូច​ភ្លា ១ គ្រាប់​។ 
​    ​៤. ដាក់​ប្រេង​អូ​លីវ​ចូល​បន្តិច​។ 
​    ​៥. ញាំ​បន្លែ​នេះ​មិនចាំបាច់​ដាក់​អំបិល​ទេ​។ 

​    ​ពិសា​បី​ថ្ងៃ កាកសំណល់​ខ្លាញ់​មិនល្អ​ក្នុង​ពោះវៀន​នឹង​ហូរ​ចេញ​អស់រលីង និង​ជួយ​បើកផ្លូវ​ឱ្យ​អ្នក​ស្រក​ទម្ងន់​ប្រកបដោយ​សុខភាព​ល្អ​៕ 

adverise with khmeread
ប្រភព៖ healthyfoodheadlines

អ្នកនឹងចូលចិត្ត

មតិយោបល់