adverise with khmeread 1

គ្រាន់តែ​ការប្រឡង​ទុតិយភូមិ​នៅ​កម្ពុជា​តឹង ល្បី​ដល់​ថៃ​និង​ម៉ាឡេស៊ី​

    ​ការប្រឡង​បាក់​ឌុប ឬ ទុតិយភូមិ​ទូទាំងប្រទេស​ឆ្នាំនេះ​ដែល​ចាប់ផ្តើម​កាលពី​ថ្ងៃ​ចន្ទ​ត្រូវបាន​មជ្ឈដ្ឋាន​បរទេស​ចាប់អារម្មណ៍​ខ្លាំង ដោយសារតែ​នេះ​ជាការ​រឹតបន្តឹង​ឆ្នាំ​ទី​បី​ហើយ ប៉ុន្តែ​ទើបតែ​ឆ្នាំនេះ​ទេ​ដែល​ប្រទេសជិតខាង​ក្នុង​តំបន់​អាស៊ាន និង​សារព័ត៌មាន​លំដាប់​កំពូល​ពិភពលោក​ចាប់អារម្មណ៍​។ 

​    ​កាលពី​ថ្ងៃ​ចន្ទ វេ​ប​សាយ bangkokpost.com របស់​ថៃ​, វេ​ប​សាយ malaysia.shafaqna.com, វេ​ប​សាយ in.reuters.com និង​វេ​ប​សាយ​ជាច្រើន​ទៀត​របស់​បរទេស​បាន​ចេញផ្សាយ​ព្រោងព្រាត ដោយនិយាយ​អំពី​ការ​រឹតបន្តឹង​ការប្រឡង​ដោយមាន​ការដាក់​ពង្រាយ​ប៉ូលិស​រាប់ពាន់នាក់​ដើម្បី​បង្ក្រាប​ការ​លួច​យក​សំណៅ​ឯកសារ​ចូលក្នុង​បន្ទប់​ប្រឡង​។ 

​    ​អ្វីដែល​វេ​ប​សាយ​ទាំងអស់នោះ​កត់សម្គាល់​គឺ កម្ពុជា​ចាប់ផ្តើម​ធ្វើកំណែទម្រង់​វិស័យ​អប់រំ ដែល​មុន​ឆ្នាំ ២០១៤ រាល់​ការប្រឡង​មាន​លក្ខណៈ​ធូររលុង ស្ទើរតែ​រលុង​ជាង​ប្រទេស​ណាៗ​ទាំងអស់​ក្នុង​តំបន់ ជាហេតុ​នាំឱ្យ​ប្រទេសជាតិ​មានតែ​បរិមាណ​ប៉ុន្តែ​គុណភាព​នៅមានកម្រិត​ធៀប​នឹង​សិស្ស​នៅក្នុង​តំបន់​៕

adverise with khmeread

មតិយោបល់