adverise with khmeread These

អ្នក​ធ្លាប់​កើត​ទើប​ដឹង​វេទនា​ប៉ុនណា​! នេះ​ជា​រោគសញ្ញា​ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត និង​របៀប​ព្យាបាល​

    ​អ្នក​ដែល​ធ្លាប់មាន​បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ទើប​ដឹងថា​លំបាក​ប៉ុនណា និង​ប៉ះពាល់​អ្វី​លើ​មុខងារ​អ្វីខ្លះ​ក្នុង​រាងកាយ​។ ជាធម្មតា​ស្ត្រី​រង្វង់ ៣៥ ឆ្នាំ​មានឱកាស​ច្រើន​ក្នុង​ការកើត​ជំងឺ​ក្រ​ពេញទី​រ៉ុ​អ៊ី​ត​នេះ​។​

​    ​ការព្យាករណ៍​ដោយ​សមាគម American Association of Clinical Endocrinologists និយាយថា​យ៉ាងហោចណាស់​ប្រជាជន​អាមេរិក ៣០ លាន​មាន​ជំងឺ​ទី​រ៉ូ​អ៊ី​ត​នេះ ខណៈ​ពាក់កណ្ដាល​នៃ​អ្នកជំងឺ​មិន​អាចធ្វើ​រោគវិនិច្ឆ័យ​ដឹង​ទេ​។ ស្ត្រី​ងាយ​នឹង​កើត​ជំងឺ​នេះ​ច្រើនជាង​បុរស​ដល់​ទៅ ១០ ដង​។​

​    ​អ្នក​ត្រូវ​ឆែក​មើល​ខ្លួនឯង​ប្រសិនបើ​អ្នកមាន​រោគសញ្ញា​ទាំងនេះ​៖
​    ​- អស់កម្លាំង​ល្ហិតល្ហៃ​
​    ​- ចង់​កើត​សរសៃប្រសាទ​ម្តងៗ និង​អន្ទះអន្ទែង​
​    ​- ប្ដូរ​ចំណង់​អាហារ​និង​រសជាតិ​
​    ​- បាត់បង់​ចំណង់​ផ្លូវភេទ​
​    ​- ស្បែក​ស្ងួត​
​    ​- រដូវ​មិន​ទៀងទាត់​
​    ​- ឈឺ​ចុកចាប់​សាច់ដុំ និង​អវៈយវៈ​
​    ​- លើស​សម្ពាធ​ឈាម​
​    ​- សីតុណ្ហភាព​រាងកាយ​ប្រែប្រួល​ញឹកញាប់​
​    ​- ស្អក ក និង​មាន​អារម្មណ៍​ចម្លែក​នៅត្រង់​ក​
​    ​- ពិបាក​គេង​លក់​
​    ​- សក់​ចាប់ផ្តើម​ស្ដើង​
​    ​- មិនអាច​មានកូន​
​    ​- ឡើង​ជាតិ​កូ​ឡេ​ស្ត្រេ​រ៉ុល​ខ្ពស់​

​    ​* វិធី​ព្យាបាល​
​    ​- គ្រាប់​វ៉​ល​ណាត់​ខ្ចី (Walnut) ៤០ គ្រាប់​

​    ​- ទឹកឃ្មុំ ១ គីឡូក្រាម​
​    ​- កែវ​ធំ​មួយ ឬ កែវ​តូចៗ​ច្រើន​

​    ​
​    ​* របៀប​ធ្វើ​
​    ​លាង​គ្រាប់​វ៉​ល​ណាត់​ឱ្យ​ស្អាត ហាល​ឱ្យ​ស្ងួត រួច​យកស​មចាក់​វា​ឱ្យមាន​រន្ធ​ច្រើន​។ ដាក់​គ្រាប់​វ៉​ល​ណាត់​ក្នុង​កែវ ស្រោច​ទឹកឃ្មុំ​ពីលើ ហើយ​ទុកចោល មិនបាច់​គ្រប​គម្រប​ទេ រួច​យកទៅ​ហាល​ឱ្យ​ត្រូវ​ថ្ងៃ​។ ហាល​ឱ្យ​គ្រប់ ៤០ ថ្ងៃ សឹម​ស្រឹ​ត​ទឹក​ដាក់​ក្នុង​កូន​ដប​តូចៗ រក្សាទុក​នៅ​កន្លែង​ត្រជាក់​ល្មម​។ 

​    ​ពិសា ៣ ស្លាបព្រា​កាហ្វេ​ក្នុង​មួយថ្ងៃ មុន​អាហារ​ទាំងបី​ពេល​។ ពិសា​ឱ្យអស់ នឹង​លែងមាន​បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​តទៅទៀត​៕

adverise with khmeread
ប្រភព៖ healthybodyandtips

អ្នកនឹងចូលចិត្ត

មតិយោបល់