adverise with khmeread 1

នាង​ធ្លាប់​ខ្មាស់​គេ​ដោយសារ​ស្បែក​មិន​ស្អាត ប៉ុន្តែ​ឥឡូវ​គ្រប់គ្នា​បែរជា​សួរ​នាង​ថា​ប្រើ​ក្រែ​ម​អ្វី​ទៅវិញ​!

    ​សម្រស់​ស្រស់ស្អាត និង​ស្បែក​ភ្លឺរលោង សុទ្ធតែជា​ក្ដី​ប្រាថ្នា​របស់​មនុស្ស​គ្រប់រូប​។ ប៉ុន្ដែ​មាន​មនុស្ស​មួយចំនួន​បាន​សម្រស់​ទាំងនោះ​ដោយ​ប្រើ​ប្រាក់​ព្យាបាល ប៉ុន្ដែ​សម្រាប់​អ្នកផ្សេង​ដែល​ចង់​ស្អាត​ដែរ​តែ​គ្មាន​សមត្ថភាព​ធ្វើ​ដូច​គេ គឺ​ធ្វើ​តាមបែប​ធម្មជាតិ​។​

​    ​ឈប់​បារម្ភ​នាំ​ចាស់​ទៅ ទាំងនេះ​គឺជា​វិធី​ធ្វើ​ម៉ាស់​បកស្បែក​ឱ្យ​ស្អាត​ងាយៗ​ដោយ​ប្រើ​គ្រឿងផ្សំ​ងាយ​។ ហើយ​ម៉ាស់​នេះ​ប្រើ​បាន​គ្រប់កន្លែង​លើ​រាងកាយ​ដែល​អ្នក​ចង់បាន​។​

​    ​* គ្រឿងផ្សំ​
​    ​- ទឹកឃ្មុំ ១ ស្លាបព្រា​បាយ​
​    ​- យ៉ា​អួរ ស ១ ស្លាបព្រា​បាយ​
​    ​- ទឹកក្រូច​ឆ្មា ឬ​ក្រូច​ភា្ល ១ ស្លាបព្រា​កាហ្វេ​

​    ​លាយ​គ្រឿងផ្សំ​ទាំងបី​បញ្ចូល​គ្នា​ឱ្យ​សព្វ បន្ទាប់មក​ពាស​នៅលើ​កន្លែង​ដែល​អ្នក​ចង់បាន​ទុកចោល ១៥ នាទី បន្ទាប់មក​បក​ស្រទាប់​ខាងលើ​ចេញ​។ អ្នក​គួរ​ធ្វើបែបនេះ នៅពេល​យប់​ព្រោះ​ពេល​បក​ទៅ​វា​អាចធ្វើ​ស្បែក​រាង​ក្រហម​បន្តិច ដូច្នេះ​ពេល​អ្នកចេញ​ក្រៅ​អាច​បណ្ដាលឱ្យ​ជាំ​បាន​។ ធ្វើបែបនេះ ២ ដង​ក្នុង​មួយ​សប្ដាហ៍ ហើយ​ចាំ​រង់ចាំ​មើលថា​តើ​ស្បែក​នឹង​ស្អាត​កម្រិតណា​៕

adverise with khmeread
ប្រភព៖ healthylifebase

អ្នកនឹងចូលចិត្ត

មតិយោបល់