ច្បាស់ណាស់ជាតិពុលក្នុងរាងកាយធ្វើឱ្យអ្នកមានបញ្ហាជាច្រើនប៉ះពាល់ដល់សុខភាពរាប់ទាំងអាការៈឈឺខ្នង ឈឺចង្កេះ ឈឺក និងឈឺសន្លាក់។ ហេតុដូច្នេះហើយទើបលោកអ្នកចាំបាច់ត្រូវលាងសម្អាតវាចេញពីរាងកាយ។ ហើយរបស់ដែលសម្អាតជាតិពុលចេញពីរាងកាយល្អបំផុតគឺមានតែអង្ករសម្រូបប៉ុណ្ណោះ។
* វិធីសម្អាតជាតិពុលចេញពីរាងកាយដោយប្រើអង្ករសម្រូប៖
១. ដួសអង្ករសម្រូប ១ ស្លាបព្រាបាយ។ (គិតតាមអាយុ បើអាយុ ៣៥ ត្រូវ ប្រើអង្ករ ៣៥ ស្លាបព្រាបាយឱ្យគ្រប់ ៣៥ថ្ងៃ)
២. លាងឱ្យស្អាត ហើយចាក់វាចូលក្នុងកែវមានគម្របមួយ។
៣. ចាក់ទឹកក្តៅឱ្យលិចអង្ករនោះ រួចគ្របគម្របឱ្យជិត ហើយដាក់ក្នុងទូទឹកកក។
៤. ពេលព្រឹកស្រឹតទឹកចេញឱ្យអស់។ ដួសអង្ករ ១ ស្លាបព្រាបាយនោះមកដាំជាមួយទឹកធម្មតា ៣-៤ នាទី។
៥. ពិសាបាយនោះនៅពេលព្រឹកពោះទទេរ។
៦. បន្ទាប់មកដួសអង្ករ ១ ស្លាបព្រាបាយដាក់ត្រាំក្នុងទឹកក្តៅរួចក្លាសេទុកស្អែក ធ្វើបែបនេះដដែលរហូតគ្រប់ចំនួនស្លាបព្រា ដែលសមាមាត្រនឹងអាយុរបស់អ្នក។ ឧ. អាយុ ៣៥ ត្រូវពិសា ៣៥ ថ្ងៃ។
បន្ទាប់ពីការលាងសម្អាតរាងកាយតាមរបៀបនេះរួច ការឈឺចាប់ដូចបានរៀបរាប់ខាងលើនឹងបាត់អស់រលីង។ វិធីព្យាបាលនេះមិនមានប្រសិទ្ធភាពភ្លាមៗទេ តែមានប្រសិទ្ធភាពជាបន្តបន្ទាប់តាមថ្ងៃ យ៉ាងយូរក្រោយ ២ សប្តាហ៍នឹងឃើញលទ្ធផល។ អ្នកអាចសង្កេតមើលទឹកនោមរបស់អ្នកថាតើនៅមានជាតិពុលឬក៏អត់គឺអាស្រ័យលើពណ៌របស់វា។ ប្រសិនបើចេញពណ៌ថ្លាធម្មតា នោះបានន័យថាជាតិពុលចាប់ផ្តើមចេញអស់ពីរាងកាយហើយ។ អំឡុងពេលបណ្តេញជាតិពុល ទឹកនោមនឹងមើលទៅឃើញរាងមានពណ៌ស្រអាប់៕
