adverise with khmeread Unnamed %281%29

ស្រវឹងបើករថយន្ដកូរ៉ូឡាទៅបុករថយន្តក្រឡុកស៊ីម៉ង់ត៍ខ្ទេចមុខ

    ភ្នំពេញ​ ៖ បុរសម្នាក់ស្រវឹងបើករថយន្តកូរ៉ូឡា ក្នុងល្បឿនលឿនរែចង្កូតពេញផ្លូវ ហើយក៏ជ្រុលទៅបុករថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុនថៃហ្គ័រដែលបើកបញ្ច្រាស់ទិសគ្នា បណ្តាលឱ្យរងការខូចខាតរថយន្តខ្លួនឯង ចំណែករថយន្តក្រឡុកស៊ីម៉ងត៍ខូចខាតផ្នែកខាងមុខបន្តិចបន្តួច។

    ហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលេខ៧០ កែងផ្លូវR6 ស្ថិតក្នុងសង្កាត់ទួលសង្កែ​ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

    រថយន្តបង្កម៉ាក កូរ៉ូឡា ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 1AF-5521 បើកដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង និងមិនស្គាល់អត្តសញ្ញាណ។ ចំណែករថយន្តរងគ្រោះ ជារថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុន ថៃហ្គ័រពាក់ស្លាកលេខភ្នំពេញ 5A-1448។

    តាមសំដីអ្នកបើករថយន្តក្រឡុកស៊ីម៉ងត៍បានឱ្យដឹងថា មុនពេលកើតហេតុរូបគាត់បើករថយន្តក្រឡុកស៊ីម៉ងត៍ (មានស៊ីម៉ងត៍ពេញ) តាមបណ្តោយផ្លូវលេខ៧០ក្នុងទិសដៅពីលិចទៅកើត។

    ពេលដែល ធ្វើដំណើរមកដល់ភ្លើងស្តុបផ្លូវR6 ក៏ត្រូវរថយន្តបង្កដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នា ក្នុងល្បឿនលឿន ថែមទាំងរេពេញផ្លូវថែមទៀតផង មកបុកចំពីមុខរថយន្តផ្នែកខាងស្តាំ បណ្តាលឱ្យរថយន្តរងគ្រោះរងការខូចខាតផ្នែកខាងមុខទាំងស្រុងឯរថយន្តក្រឡុកស៊ីម៉ងត៍របស់គេវិញក៏រងការខូចខាតគួរសមដែរ។

    ប្រភពដដែលបានបន្ថែមទៀតថា នេះសំណាងហើយដែលរូបគាត់ទាញចង្កូតគេចចេញទៅឆ្វេងបើរូបគេមិនទាញចង្កូតទៅឆ្វេងទេប្រហែលរថយន្តបង្កបុកចំពីមុខ ចូលក្រោមរថយន្តក្រឡុកស៊ីម៉ង់ត៍បាត់ទៅហើយហើយប្រហែលជាអាចរងរបួសដល់អ្នកបើកបរថែមទៀតផង។

    បន្ទាប់ពីបុកភ្លាមៗនោះក៏មានតំណាងក្រុមហ៊ុនក្រឡុកស៊ីម៉ងត៍មកដល់ដែរ ព្រោះថាក្នុងរថយន្តនោះមានស៊ីម៉ង់ត៍ពេញ
បំណងយកទៅចាក់នៅការដ្ឋានក្បែរកោះពេជ្រ។

    ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ នឹងបានធ្វើការសម្របសម្រួលភាគីទាំងសងខាង។ ក្រោយពីការចរចាគ្នារួចមកខាងរថយន្តបង្កបានចេញថ្លៃសងការខូច ខាត ចំនួន១០០០ដុល្លារដល់ក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕


 

adverise with khmeread

មតិយោបល់