adverise with khmeread Unnamed %283%29

រ៉ឺម៉កកង់បី បុកគ្នាជាមួយហុងដាឌ្រីមសេ១២៥ រងរបួសធ្ងន់ទាំងសងខាង

    ភ្នំពេញ​ ៖​ រ៉ឺម៉កកង់បីមួយគ្រឿងបើកដោយបុរសស្រវឹងស្រាម្នាក់ បើករេពេញផ្លូវ បានទៅបុកជាមួយម៉ូតូហុងដាសេ១២៥ ស៊េរី២០១៥បណ្តាលរងរបួសធ្ងន់២នាក់ កាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី២២ សីហា ២០១៦ នៅតាមផ្លូវបេតុង ផ្សារព្រៃទា មុខរោងចក្រ H7
ភូមិព្រៃសាលា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ។

    តាមសាក្សីពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញ បុរសស្រវឹងស្រាម្នាក់ បើករ៉ឺម៉កកង់បីមួយគ្រឿងតាមបណ្តោយផ្លូវបេតុងខាងលើ ទិសដៅពីកើតទៅលិច។ រីឯម៉ូតូហុងដារសេ១២៥ ស៊េរី ២០១៥ ពាក់ស្លាកលេខ 1CU-0625 ជិះដោយបុរសម្នាក់ទិសដៅពីលិចទៅកើត។

    ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរ៉ឺម៉កបី រ៉េចង្កូតមកបុកម៉ូតូហុងដាសេ១២៥ ចំពេញទំហឹង បណ្តាលឱ្យភាគីទាំងសងខាងរងរបួសធ្ងន់។ ចំណែករ៉ឺម៉កកង់បី និងម៉ូតូរងការខូចខាតយ៉ាងដំណំ។

    ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋមើលហេតុការណ៍​ ហៅរថយន្តសាមុយគ្លីនិកឯកជនមកដឹកទៅព្យាបាល រីឯម៉ូតូ និងរ៉ឺម៉ក់កង់បី ត្រូវបានប៉ូលីសជំនាញ ធ្វើការវាស់វែងយកមករក្សាទុកនៅផ្នែកចរាចរណ៍ខណ្ឌដើម្បីរងចាំដោះស្រាយពេលក្រោយ៕
 

adverise with khmeread

មតិយោបល់