adverise with khmeread Unnamed %281%29

រថយន្តកែច្នៃមួយគ្រឿងបើកត្រឡប់ក្រោយត្រូវរថយន្តបុករងការខូតខាត

    ភ្នំពេញ ៖ រថយន្តកែច្នៃ ប្រភេទ កង់បីមួយគ្រឿងបើកបត់ត្រឡប់ក្រោយ មិនប្រយ័ត្ន ត្រូវរថយន្ត នីសាន់ ណាវ៉ារ៉ា បុកបណ្តាលឱ្យរងការខូតខាតកាលពីម៉ោង១០ និង២០នាទីយប់ថ្ងៃទី ២២ សីហា ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤មុខច្រកចូលសាលាក្តីខ្មែរក្រហម ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ។

    ប្រភពពីកន្លែងកើហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកែច្នៃមួយគ្រឿងពណ៌ខៀវ បើកដោយបុរសម្នាក់តាមបណ្តោយផ្លូជាតិលេខ៤ ទិសដៅពីលិចទៅកើត។ រីឯរថយន្ត នីសាន់ ណាវ៉ារ៉ា ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2P-5436 បើកបរដោយបុរសម្នាក់រួមដំណើរមនុស្ស៣នាក់ទៀត ក្នុងទិសដៅស្រមគ្នា។

    ខណៈមកដល់មុខច្រកចូលសាលាក្តីខ្មែរក្រហម ស្រាប់តែ រថយន្តកែច្នៃបើកបត់ត្រឡប់ក្រោយ មិនបានស៊ីញ៉ូភ្លើងដោយកន្លែងនោះគ្មានភ្លើងបំភ្លឺផ្លូវងងឹត ធ្វើឱ្យរថយន្ត នីសាន់ណាវ៉ារ៉ា ជ្រុលទៅបុកចំពាក់កណ្តាល រថយន្ត សាមឡ នោះបណ្តាលឱ្យវិលមួយជុំ
តែគ្មានអ្នករងរបួស។ រថយន្ត នីសាន់ណាវ៉ារ៉ា រងការខូតផ្នែកខាង ហើយក៏គ្មានអ្នករបួសដែរ។

    ក្រោយពេលកើតហេតុ ដោយសារភាគីទាំង២ ចរចាមិនត្រូវគ្នា ទើបសមត្ថកិច្ចជំនាញ បានមកធ្វើការវាស់វែងនៅកន្លែងកើតហេតុយកមករក្សាទុកនៅផ្នែកចរាចរណ៍ខណ្ឌដើម្បីរងចាំដោះស្រាយ៕
 

adverise with khmeread

មតិយោបល់