adverise with khmeread Default post f1cfa83443549b416ad0b4ca79d0fa4ce78bd00fe389b4bb839eee495bb37d0f

មាន​ករណី​រំលោភ​សេព​សន្ធ​វ​:​កើតឡើង​២​លើក​ឃាត់ខ្លួន​ម្នាក់​

    មន្ត្រីប៉ូលិស​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​៥​មករា​ឆ្មាំ​២០១៥​នេះ​ថា ខេត្ត​ចំនួន​២​មាន​ករណី​ចាប់រំលោភ​សេព​សន្ធ​វ​:​កើតឡើង​ក្នុង​២​ករណី​ផ្សេងគ្នា ឃាត់ខ្លួន​ម្នាក់​កំពុង​ស្វែងរក​ចាប់ខ្លួន​ម្នាក់​។​
    ១-​ប៉ូលិស​ស្រុក​ទឹកឈូ ខេត្តកំពត​បាន​ឃាត់ខ្លួន​ឈ្មោះ​ឌូ​ច យ៉ូន ភេទ​ប្រុស ២១​ឆ្នាំ ស្នាក់នៅ​ភូមិ​កំពង់​ចិន ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ពីបទ​រំលោភ​សេព​សន្ធ​វ​:​បានសម្រេច​លើ​អនីតិជន​អា​យិ​១២​ឆ្នាំ នៅ​ភូមិ​ភ្នំ​តូច ឃុំ​កណ្តោល ស្រុក​ទឹកឈូ កាលពី​ម៉ោង​៥​និង​៤៥ នាទី​ល្ងាច​ថ្ងៃ​៤​មករា​ឆ្នាំ​២០១៦​។​ករណីនេះ សមត្ថកិច្ច​បាននិងកំពុង​ចាត់ការ តាម​នីតិវិធី​។​
    ២-​ប៉ូលិស​ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង កាលពី​រសៀល​ថ្ងៃទី​៤​មករា​ឆ្នាំ​២០១៦​បានទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ​ស​-​ច​ភេទ​ស្រី​អាយុ​៣៥​ឆ្នាំ​ជាតិខ្មែរ​រស់នៅ​ភូមិ​តា​អុក​ន​ឃុំ​អណ្តូងទឹក ស្រុក​បូ​ទុម​សាគរ​ខេត្តកោះកុង​បានដាក់​ពាក្យ​ប្តឹង​ចំពោះ​ឈ្មោះ ផន ភូមិ ភេទ​ប្រុស មុខរបរ​ធ្វើការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​រស់នៅ​ភូមិ​ត្រពាំង​ឈើ​ត្រាវ ឃុំ​ថ្ម​ស​ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង ពី​ប​ទៈរំ​លោភ​សេពសន្ថវ​:​បានសម្រេច​កាលពី​យប់​ថ្ងៃទី​៣​មករា​ឆ្នាំ​២០១៥​។​ក្នុងករណី​ប៉ូលិស​ស្រុក​កំពុង​ស៊ើបអង្កេត​និង​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​ចាត់ការ​តាម​នីតិវិធី ៕​

adverise with khmeread

មតិយោបល់