adverise with khmeread World cup semi finals through the years

Ronaldo ប្រេ​ស៊ី​ល​ជ្រើសរើស​ជម្រើស ១១ នាក់​ល្អ​បំផុត​លើ​លោក ប៉ុន្តែ​អត់​មាន Ronaldo ព័រ​ទុយ​ហ្គា​ល់​

    ​វីរបុរស​ប្រេ​ស៊ី​ល Ronaldo បានជ្រើសរើស​ឈុត​កីឡាករ​ល្អ​គ្រប់​ជំនាន់​ទាំង ១១​នាក់ "XI" របស់គាត់ ដែល​ក្នុងនោះ​មិនមាន​ឈ្មោះ​របស់ Cristiano Ronaldo ឡើយ​។​

​    ​ខ្សែប្រយុទ្ធ​ស្លាប​របស់​អធិរាជ​ស Real Madrid ត្រូវបាន​លុបចេញ​ពី​ការជ្រើសរើស ខណៈដែល​តារា​ឆ្នើម​របស់​អ្នកមាន​បុណ្យ Barcelona គឺ Lionel Messi បាន​ស្ថិត​ជា​កីឡាករ​បច្ចុប្បន្ន​តែ​ម្នាក់​គត់​ដែល​ជាប់​ក្នុង​ជម្រើស​មួយ​នេះ​។​

​    ​ប៉ុន្តែ Ronaldo ទទួលស្គាល់​នៅឯ​ចុងបញ្ចប់​វីដេអូ​ថា គាត់​ក៏មាន​ការ​នឹករ​ឮ​ក​ច្រើន​ដល់​កីឡាករ​ឆ្នើមៗ​របស់​ពិភពលោក​នាពេល​បច្ចុប្បន្ន​ផងដែរ​។​

​    ​Ronaldo បានរួម​បញ្ចូល​ជាមួយនឹង​និមិត្តរូប​មិត្តភក្តិ​ជា​ដៃគូ​ខ្សែការពារ​រួម​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​របស់គាត់ Cafu និង Roberto Carlos ផងដែរ​។​

​    ​ហើយ​មានតែ​កីឡាករ​ពីរ​នាក់​ប៉ុណ្ណោះ​នៅក្នុង​ឈុត XI របស់គាត់​ដែល Ronaldo មិន​ធ្លាប់​មានឱកាស​លេង​ជាមួយនឹង​ពួកគេ ដែល​គាត់​បានរួម​បញ្ចូល​ក្នុង​ឈុត​ជម្រើស​របស់គាត់ ហើយ​វា​គឺ​មិនមាន​អ្វីដែល​គួរឱ្យភ្ញាក់ផ្អើល​នោះឡើយ​ដែល​នោះ​គឺជា​និមិត្តរូប​បាល់ទាត់​របស់​ពិភពលោក Diego Maradona និង Pele​។​

​អ្នកចាំទី​៖ Gianluigi Buffon

​ខ្សែការពារ​ស្លាប​ស្តាំ​៖ Cafu

​ខ្សែការពារ​កណ្តាល​៖ Paolo Maldini

​ខ្សែការពា​កណ្តាល​៖ Fabio Cannavaro

​ខ្សែការពារ​ស្លាប​ឆ្វេង​៖ Roberto Carlos

​ខ្សែបម្រើ​ស្លាប​ស្តាំ​៖ Diego Maradona

​ខ្សែបម្រើ​កណ្តាល​៖ Zinedine Zidane

​ខ្សែបម្រើ​កណ្តាល​៖ Andrea Pirlo

​ខ្សែបម្រើ​ស្លាប​ឆ្វេង​៖ Lionel Messi

​ខ្សែប្រយុទ្ធ​៖ Pele

​ខ្សែប្រយុទ្ធ​៖ Ronaldo៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់