adverise with khmeread Usain balt

បែកធ្លាយរូបភាពលើគ្រែរបស់អត្តពលិក Usain Bolt

          និស្សិតស្រីវ័យ​២០​ឆ្នាំ​ដែល​បាន​លេចមុខក្នុងរូបភាព​លើគ្រែ​ជាមួយ​ជើង​ឯក​រត់​ប្រណាំង​អូឡាំពិក​២០១៦កីឡាករ Usain Bolt នោះបាននិយាយ​ថា នាងខ្មាស់​គេស្ទើរ​ស្លាប់​ទៅ​ហើយ​ចាប់តាំង​ពី​រូបភាព​នេះត្រូវ​បាន​គេដឹងឮជាទូទៅ។

          រូបភាព​របស់​កីឡាករ​ដែលរត់លឿនជា​ងគេ​នៅក្នុងពិភព​លោក​ត្រូវ​បាន​ចែក​រំលែក​តាម Whatsapp ដោយ​នាង Jady Duarte ហើយ​​ត្រូវ​បាន​គេផ្សព្វ ផ្សាយ​បន្ត​យ៉ាងឆាប់រហ័សតាម​ប្រព័ន្ធអ៊ីនធើណិត។

          កីឡាករ​សញ្ជាតិ​ចាម៉ាយកា​ដែលឈានចូល​វ័យ៣០​ឆ្នាំ​កាល​ពីអាទិត្យ​បាន​ដេកបែរខ្នង​ហើយ​ដៃឱប​ស្ត្រីរូបនេះ។​ រូបភាព​មួយទៀត Bolt ហាក់ដូចជា​ថើប​ Duarte ត្រង់ថ្ពាល់​ ខណៈ​ពេល​នាង​សំឡឹងម៉ាស៊ីនថត។ គេមិនដឹងច្បាស់តើ Bolt បាន​ដឹងថា នាង​ថតរូបដែរឬយ៉ាងណានៅ​ពេល​នោះ។

          Duarte និយាយថា រូបភាព​នេះជះឥទ្ធិល​មិន​ល្អ​ចំពោះនាង។ នាងនិយាយ ថា “​វាពិតជា​អវិជ្ជមាន​ខ្លាំង​ណាស់។ ខ្ញុំមិនចង់​ល្បីល្បាញនោះទេ។ ខ្ញុំខ្មាស់គេ ស្ទើរ​ស្លាប់ទៅហើយ”។ Duarte និយាយថា នាងគ្រាន់តែ​ស៊ែ​រូបភាព​នេះនៅក្នុង ចំណោម​មិត្ត​ភក្តិ​របស់នាង ហើយមិននឹកស្មានថា ពិភពលោកទាំងមូលបាន​ឃើញ​រូបភាពនេះ នោះទេ៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់