adverise with khmeread 1

អត់ការងារធ្វើ ដើរបាញ់កុងទ័រភ្លើងគេ និងបង្ករបួសស្នាមថែមទៀត

    កណ្ដាល ៖ មានករណីធ្វើឱ្យខូចខាតដោយចេតនា បាញ់កុងទរ័ភ្លើង នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង១៥ និង៣០នាទី នៅចំណុចភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

    ជនរងគ្រោះ ០៨ នាក់ ក្នុងករណីនេះមានឈ្មោះ៖ ទី១.ឈ្មោះ ឆា ស៊ីណា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ឃុំ កើតហេតុ (ខូចខាតកុងទ័រភ្លើង០១), ទី២.ឈ្មោះ មន ធាន់ ភេទ ស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកើតហេតុ (ខូចខាតកុងទ័រភ្លើង០១), ទី៣.ឈ្មោះ ភឿន រ៉ា ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ឃុំ កើតហេតុ (ខូចខាតកុងទ័រភ្លើង ០១), ទី៤.ឈ្មោះ ស្រេង ស្រឿន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកើតហេតុ(ខូចខាតកុងទ័រភ្លើង០១), ទី៥.ឈ្មោះ លាប ញ៉ិន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ឃុំ កើតហេតុ(ខូចខាតកុងទ័រភ្លើង០១ និងរបួសរលាត់ស្បែកម្រាមដៃកណ្តាល ០១កន្លែង), ទី៦.ឈ្មោះ តូច ហឿន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកើតហេតុ (ខូចខាតកុងទ័រភ្លើង០១), ទី៧.ឈ្មោះ អ៊ុន ហ៊ន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករឭ មានទីលំនៅភូមិ ឃុំ កើតហេតុ(ខូចខាតកុងទ័រភ្លើង០១), និងទី៨.ឈ្មោះ មួន ប៉ក់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរមុខរបរ កសិករមានទីលំនៅ ភូមិ ឃុំកើតហេតុ (ខូចខាតកុងទ័រភ្លើង០១)។

    ប៉ូលិសនិយាយថា ជនល្មើសឈ្មោះ កែវ កែម ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិកណ្តាល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន)។ 

    វត្ថុតាងចាប់យករួមមាន៖ ១.ចំពាមកៅស៊ូ ០១, ២.កាំបិតចិតបន្លែ០១, ៣.គ្រាប់គ្រួស០៣ គ្រាប់។

    ប៉ូលិសបន្តថា ពេលកន្លងមកជនល្មើសធ្លាប់ធ្វើសកម្មភាពលួចត្រពាំង និងបន្លែបង្ការរបស់អ្នកភូមិជាច្រើនលើកមក ហើយត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ សន្លុងធ្វើការអប់រំម្ដងរួចមកហើយ។

    ជាក់ស្តែងនៅថ្ងៃកើតហេតុ វេលាម៉ោង១៥ និង៣០នាទី ជនល្មើស បានដើរចេញពីផ្ទះខ្លួន ក្នុងដៃមានកាន់ ចំពាមកៅស៊ូ១​, កាំបិតចិតបន្លែ១,​ ដើរតាមផ្លូវថ្នល់ឆ្ពោះទៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល។ 

    លុះពេលដើរមកដល់ផ្ទះ ឈ្មោះ លាប ញ៉ិន គាត់បានដេញជនល្មើសឱ្យចេញពីផ្ទះ ភ្លាមនោះជនល្មើសបានយកចំពាមកៅស៊ូបាញ់ទៅលើ ជនរងគ្រោះឈ្មោះ លាប ញ៉ិន ត្រូវចំម្រាមដៃកណ្តាលខាងស្ដាំ១កន្លែងបន្ទាប់មកជនល្មើស បានដើរទៅ បាញ់កុងទរ័ភ្លើង ដែលចាប់ភ្ជាប់បង្គោលភ្លើង បណ្តាលឱ្យខូចខាតអស់ចំនួន១៣គ្រឿង ដាច់ភ្លើងប្រើប្រាស់មិនកើត ពេលនោះជនរងគ្រោះមានឈ្មោះ ខាងលើបានមកប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍សន្លុងឱ្យជួយចុះ អន្តរាគមន៍។

    បច្ចុប្បន្ន ជនល្មើសត្រូវាបានឃាត់ខ្លួនបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីបន្តចាត់ការតាមនីតិវិធី៕

adverise with khmeread

មតិយោបល់