បុរសរូបរាងស្រដៀងគ្នាទៅនឹងមេដឹកនាំផ្តាច់ការកូរ៉េខាងជើង គីម ជុងអ៊ុន ម្នាក់ ត្រូវគេឃើញឈរគ្រវីទង់ជាតិតំណាងឱ្យប្រទេសខ្លួន ក្នុងតំបន់ហ្វូងអ្នកទស្សនានៃពហុកីឡដ្ឋាន Maracana Stadium កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ។
មិនមានការបញ្ជាក់ណាមួយអះអាងថាមេដឹកនាំផ្តាច់ការទាបហើយតឿរបស់កូរ៉េខាងជើង មានគម្រោងចូលរួមក្នុងព្រឹត្តិការណ៍នេះឡើយ។
គីម ជុងអ៊ុនក្លែងក្លាយរូបនេះក៏ត្រូវគេចាប់បានសកម្មភាពចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកាលពីប៉ុន្មានថ្ងៃកន្លងមក មុនព្រឹត្តិការណ៍នេះត្រូវបិទបញ្ចប់ផងដែរ៕
