adverise with khmeread Aaron ramsey hair main

Aaron Ramsey លេង​ស្ទីល​សក់​ថ្មី ខណៈ​តារា​ល្បីៗ​ដូចជា Messi និង Neymar លួច​ចម្លង​ស្ទីល​សក់​របស់ខ្លួន​ខ្លាំងពេក

    ​Aaron Ramsey បាន​បង្អួត​ម៉ូត​សក់​ថ្មី​ចុងក្រោយ​របស់គាត់ ហើយ​វា​ប្រហែលជា​ពិសេស​ពេក​ហើយ​មើលទៅ​។​

​    ​តារាបាល់ទាត់​របស់​កាំ​ភ្លើង​ធំ Arsenal រូបនេះ បាន​បង្កើតឱ្យមាន​ការ​ជជែក​គ្នា​ជាច្រើន​នៅឯ Euro 2016 ពេលដែល​គាត់​បានបង្ហាញ​ម៉ូត​សក់​ពណ៌​ទឹកប្រាក់​ចាំង ដែល​តាំងពី​ពេល​នោះមក​បាន​រីក​រាលដាល​ប្រៀប​បី​ដូចជា​ភ្លើង​ឆេះ​ព្រៃ​នៅក្នុង​ពិភព​បាល់ទាត់​។​

​    ​Lionel Messi, Neymar និង​តារាបាល់ទាត់​ដទៃទៀត​បាននាំគ្នា​ចម្លង​ម៉ូត​សក់​របស់គាត់​ចាប់តាំងពី​ពេលនោះ​មក ប៉ុន្តែ Ramsey តាមមើលទៅ​ហាក់ដូច​ជាមាន​អារម្មណ៍​ថា ម៉ូត​សក់​មួយ​នោះ​ដូចជា​ហួស​សម័យ​ទៅហើយ​។​

​    ​ម៉ូត​សក់​ចុងក្រោយ​របស់គាត់​គឺមាន​ស្ទីល​ទឹកប្រាក់​ដដែល​ប៉ុន្តែ​វា​មាន​រួម​មកជា​មួយ​ស្នាម​ឆូត​កោង​ធំៗ​ពីរ​ជួរ​នៅ​ចំហៀង​ផ្នែក​ខាងឆ្វេង​នៃ​ក្បាល​របស់គាត់​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់