adverise with khmeread Higuain

Higuain៖ "​បន្ត​ហៅ​ខ្ញុំ​ថា​អា​កន្ធាត់​ចុះ ខ្ញុំ​នឹង​បន្ត​ស៊ុត​បញ្ចូល​ទី​"

    ​ខ្សែប្រយុទ្ធ​របស់​សេះបង្កង់ Juventus កីឡាករ Gonzalo Higuain បាន​ប្រាប់​ទៅកាន់​អ្នក​រិះគន់​របស់គាត់​ឱ្យ​បន្ត​និយាយ​ពី​ក្បាលពោះ​ម៉ាប់ៗ​របស់គាត់​ទៀត​ចុះ ហើយ​គាត់​គ្រាន់តែ​បន្ត​ស៊ុត​គ្រាប់​បាល់​របស់គាត់​ទៀត​ប៉ុណ្ណោះ​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ បាន​ចូលរួម​ជាមួយ​សេះបង្កង់​ពី Napoli កាលពី​ខែ​មុន ក្នុងតម្លៃ​ផ្ទេរ​ដល់​ទៅ ៧៥​លាន​ផោន​មកកាន់ Juventus​។​

​    ​ខ្សែប្រយុទ្ធ​វ័យ ២៨​ឆ្នាំ​រូបនេះ បាន​ផ្ទេរ​មក​សេះបង្កង់​បន្ទាប់ពី​រក​គ្រាប់​បាល់​បាន​ចំនួន ៣៦​គ្រាប់​កាលពី​រដូវ​កាល​មុន ដែលជា​ការសម្រេច​គ្រាប់​បាល់​តែឯង​ច្រើនជាងគេ​ក្នុង​លី​ក Serie A ដោយ​បំបែក​កំណត់ត្រា​រយៈពេល ៦៦​ឆ្នាំ​របស់​កីឡាករ Gunnar Nordahl​។​

​    ​គាត់​ត្រូវបាន​គេ​ដាក់ឱ្យចូល​លេង ដោយបាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់​ជ័យជម្នះ​ក្នុងការ​ប្រកួត​បញ្ចប់​ក្នុង​លទ្ធផល ២-១ ទៅលើ​គូប្រជែង​ដ៏​ស្វិតស្វាញ Fiorentina បន្ទាប់ពី​គាត់​រត់​ចូលទៅក្នុង​ទីលាន​ក្នុងនាម​ជា​កីឡាករ​បម្រុង​។​

​    ​ប៉ុន្តែ​ស្ថានភាព​កាយសម្បទា​របស់ Higuain ត្រូវបាន​ចោទសួរ​ជាថ្មី​ម្តងទៀត ខណៈដែល​មតិ​រប​ស់ម​ហា​ជន​បាន​និយាយថា​ខ្សែប្រយុទ្ធ​រូបនេះ​គឺ​បន្ត​ឡើង​ទម្ងន់​ត្រឹម​រយៈពេល​ពីរ​សប្តាហ៍ បន្ទាប់ពី​គាត់​បានបង្ហាញ​ខ្លួន​ជា​លើកដំបូង ក្រោយ​ការប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​ជាមួយ West Ham​។​

​    ​អតីត​តារាបាល់ទាត់​របស់​អធិរាជ​ស Real Madrid និង River Plate រូបនេះ​បាន​បដិសេធ​ទៅលើ​ការអះអាង​ទាំងនោះ ទោះជា​យ៉ាងណាក្តី​គាត់​បាន​និយាយថា គាត់​បាន​ប្រើប្រាស់​ពាក្យ​ទាំងនោះ​ដូចជា​ការលើកទឹកចិត្ត​មួយ​អ៊ីចឹង ខណៈដែល​គាត់​កំពុង​សម្លឹងមើល​ទៅលើ​ការប្រកួតប្រជែង​សម្រាប់​រដូវ​កាល ២០១៦/១៧ ដ៏​វែងឆ្ងាយ​ខាងមុខនេះ​។​

​    ​Higuain បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ Tuttosport ថា "​វា​គឺ​ប្រសើរ​ប្រសិនបើ​អ្នក​បន្ត​ហៅ​ខ្ញុំ​អា​កន្ធាត់ ខ្ញុំ​នឹង​បន្ត​ស៊ុត​គ្រាប់​បាល់​។ លឿន​ឡើង ខ្ញុំ​មិន​អី​ទេ ខ្ញុំ​បាន​ហ្វឹកហាត់​អស់ ២០​ថ្ងៃ​ហើយ ហើយ​និយាយ​ដោយស្មោះ​ត្រង់​ខ្ញុំ​ពិតជា​មិន​យល់​ទៅលើ​ចំណាប់អារម្មណ៍​ទាំងអស់នោះ​មកលើ​ស្ថានភាព​របស់ខ្ញុំ​ទាល់តែសោះ​"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់