នាង Sandra Vidal ត្រូវបានប្រញាប់ប្រញាល់ដឹកបញ្ចូនទៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវគេចាក់ធ្លាយទ្រូងកាលពីថ្ងៃចន្ទ។
តារាស្រស់ស្អាតប្រចាំកម្មវិធីទូរទស្សន៍រូបនេះបានរងរបួសឈឺចាប់ក្រៃលែង បន្ទាប់ពីវៃគ្នាជាមួយមិត្តរួមអាជីពរបស់នាងឈ្មោះ Victoria del Rosal នៅពេលនាងទប់កំហឹងលែងជាប់អំឡុងពេលថតកម្មវិធី។
អ្នកផលិតកម្មវិធីបានរៀបចំឱ្យអ្នកទាំងពីរសម្តែងវាយតប់គ្នា មុនពេលកាមេរ៉ាចាប់ផ្តើមថត។
ប៉ុន្តែ នៅពេលអ្នកទាំងពីរជួបមុខគ្នា ស្រាប់តែគ្រប់គ្រងកំហឹងពីនាយមិនជាប់ ក៏ស្ទុះវាយគ្នាមែនទែនយ៉ាងសាហាវឃោរឃៅបំផុត។
កម្ដៅនេះផ្ទុះឡើងដោយនាង Victoria ធ្វើឱ្យឈាមក្បាលរបស់នាង Sandra មុនពេលអំបែងដបហោះទៅជាប់ទ្រូងនាង Victoria ។
អ្នកចាត់ចែងកម្មវិធី គ្រាន់តែប្រាប់ឱ្យវាយបំបែកដបទេ ប៉ុន្តែនៅពេលកំហឹងចូលខ្លួនខ្លាំង នាង Sandra បែរជាយកអំបែងនោះចាក់នាង Victoria តែម្តង។
ក្រោយកើតហេតុការណ៍នេះគឺចូលពេទ្យទាំងពីរនាក់៕
