adverise with khmeread 1

ប៉ូលីស​អន្តោប្រវេសន៍ចុះ​ប្រមូល​ជនជាតិ​វៀត​ណាម​រស់នៅ​ខុសច្បាប់​ជ្រក​ក្រោម​ស្លាក​យីហោ ម៉ាស្សា​កោស​ជប់​

     ភ្នំពេញ​៖ នៅវេលា​ម៉ោង​០២​និង​៣០​នាទី​រសៀល ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៦ មន្ត្រីនគរបាល​អន្តោប្រវេសន៍ បាន​ចុះ​ប្រតិបត្តិការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​១២១​នាក់ ក្នុងនោះ​ស្រី​១៩​នាក់ ។​ក្នុង​ប្រតិបត្តិការ​នេះ​ធ្វើឡើង តាម​ផ្ទះជួល នៅ​ម្ដុំ​ផែ​ថ្ម​តាម​បណ្តោយ​ផ្លូវ​លេខ​៨០​កែង​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ សង្កាត់​ស្រះចក  ដែល​មក​ប្រកបមុខរបរ បើកហាង​កាហ្វេ ហាង​ម៉ាស្សា កោស​ជប់​។​

     មន្ត្រីនគរបាល​អន្ត​ប្រវេសន៍​បាន​ឲ្យ​ដឹងថា ក្រោយ​ធ្វើការ​ស្រាវជ្រាវ  និង​ទទួលបាន​ព័ត៌មាន​ថា មាន​ជនជាតិ​វៀតណាម​ចំនួន​២១​នាក់ មក​ប្រកបមុខរបរ លក់​ការ​ហ្វេ​ហាង​ម៉ាស្សា កោស​ជប់ ជាច្រើន​ទីតាំង​នេះ​ផងដែរ​។​

     មន្ត្រី​ដដែល បាន​បន្តទៀតថា ក្រោយពី​ធ្វើការ​ត្រួតពិនិត្យ​រួច កម្លាំង​របស់លោក​បាន​រកឃើញ ជនជាតិ​វៀតណាម​ចំនួន​២១​នាក់​<​ស្រី​១៩​នាក់​>ត្រូវបាន សមត្ថកិច្ច​ឃាត់ខ្លួន​ប​ញ្ជួ​ន​ទៅអគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី ធ្វើការ​អប់រំ​ណែនាំ​ឲ្យ​ធ្វើ​សៀវភៅ​ការងារ   និង​ធ្វើការ​ផាកពិន័យ តាមច្បាប់ ដោយ ធ្វើ ផាកពិន័យ​ថវិកា​ចូល​រដ្ឋ​ចំនួន​៥០​ម៉ឺន​រៀល​សម្រាប់​ជនជាតិ​បរទេស​ម្នាក់ ។​

     ពាក់ព័ន្ធ​និង​ករណីនេះ​ផងដែរ​លោក​ក៏បាន​ធ្វើការ​អំពាវនាវ​និង​សុំអោយ​ជន​បទេស​ដែល​ស្នាក់នៅ​និង​ធ្វើការ​សុំច្បាប់ និង គោរព​ច្បាប់ ប្រទេស​កម្ពុជា​ផង  ។​បើ​ពុំ​នោះទេ សមត្ថកិច្ច និង​ចាត់វិធានការ​ដោយ​ពុំ​លើកលែង​ឡើយ​។​

      គួរបញ្ជាក់​ផងដែរ​លោក​ឧត្ដមសេនីយ៍ទោ​អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត អនុវត្តន៍​និតិ​វិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​បន្ត​បន្ថែមទៀតថា​កន្លងមក​លោក​បានធ្វើ​ការអំពាវនាវ ដល់​ម្ចាស់ រោងចក្រ  សហគ្រាស​និង​សិប្បកម្ម​នានា ឱ្យ​បញ្ឈប់​ការជួល​កម្មករ​បរទេស​ដែល​ចូលមក​ដោយ ខុសច្បាប់​មក​ធ្វើការ​បន្តទៀត​នៅក្នុង​ការដ្ឋាន​និង​សិប្បកម្ម ឬ​ហាង​ផ្សេងៗ របស់ខ្លួន   បើ​ពុំ​នោះទេ សមត្ថកិច្ច​និង​ចាត់វិធានការ ទៅតាម​ផ្លូវច្បាប់​ចំពោះ​អ្នក​រឹងទទឹង ។​

     យោងតាម​មាត្រា ទី ២៩ ច្បាប់​ស្តីពី​អន្តោរ​ប្រវេ​ស បាន​ចែងថា ជនបរទេស​ណា ដែល គ្មាន​ការអនុញាតិ ហើយ​ចូល មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​លបលួច លាក់​បន្លំ ឫ ល្បិច​ផ្សេង ទៀត​ដែល ផ្ទុយ​ពីបទ​បញ្ញា​តិ នៃ​ច្បាប់​នេះ ត្រូវ​ផ្តន្ទាទោស ដាក់គុក​ពី​បី ខែ​ដល់ ៦​ខែ មុន​និង​បណ្តេញចេញ ត្រូវ​ផ្តន្ទាទោស ដូចគ្នា​នឹង​ជនល្មើស ចំពោះ​ជន​ណា​ដែល​ផ្តល់ជំនួយ ឫ ជួយ​លាក់បាំង​ក្នុងការ​បញ្ចូល ជនបរទេស ដែល​គ្មាន​ការអនុញាតិ មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា  ។​
   មន្ត្រី​ឯ​ភ្ញាក់​ងារ​រាជការ មាន​សមត្ថកិច្ច រូប​ណា ដែលជា​អ្នកសមគំនិត​ឫ ជួយ​សម្រួល​ក្នុងការ​ប្រព្រឹត្ត បទល្មើស​ខាងលើ ត្រូវ​ផ្តន្ទាទោស ដាក់គុក​ពី ១​ខែ​ដល់​១​ឆ្នាំ  ហើយ​មន្ត្រីរាជការ​មាន​សមត្ថកិច្ច​រូប​ណា ដែល​ធ្វើ​មានការ ធ្វេស​ប្រ​ហេស ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ ឫ មិន គោរព​បទបញ្ជា ត្រូវ ទទួល ការផ្តន្ទាទោស ផ្នែក​រដ្ឋបាល មធ្យោបាយ សម្ភា​រះ​ប្រើប្រាស់ សម្រាប់​ប្រព្រឹត្ត​បទល្មើស ត្រូវ​រឹម​អូស ទុកជា​សម្បត្តិ រដ្ឋ​ដោយ​តុលាការ ៕​

adverise with khmeread

មតិយោបល់