adverise with khmeread West ham main

ប្រិយមិត្ត West Ham និង Bournemouth ណាត់​វាយ​គ្នា​ដូច​កូនក្មេង​សិស្ស​វិទ្យាល័យ

    ​ក្លឹប​ញញួរ​ធំ West Ham បាន​ថ្កោលទោស​ក្រុម​អ្នកគាំទ្រ​មួយចំនួន​តូច ដែល​បាន​ពាក់ព័ន្ធ​ក្នុងការ​ប៉ះទង្គិច​គ្នា​នៅ​ខាងក្រៅ​ទឹកដី London Stadium កាលពី​យប់​ថ្ងៃអាទិត្យ​កន្លងទៅ​។​

​    ​នៅក្នុង​វីដេអូ​បានបង្ហាញ​ពី​ក្រុម​អ្នកគាំទ្រ​របស់ West Ham និង Bournemouth បាន​ប៉ះទង្គិច​គ្នា​នៅ​ខាងក្រៅ​ទឹកដី​ថ្មី​របស់​ញញួរ​ធំ បន្ទាប់ពី​ក្រុម​ម្ចាស់ផ្ទះ​ទទួលបាន​ទទួល​ជ័យជម្នះ​ក្នុង​លទ្ធផល ១-០ ។​

​    ​ឈុត​ឆាក​ដ៏​អាក្រក់​បំផុត និង​មិនគួរ​កើត​សម្រាប់​អ្នកគាំទ្រ​ទូទៅ​ក្នុង​វិស័យ​បាល់ទាត់​មួយ​នេះ ត្រូវបាន​គេ​ឃើញ​មានការ​វាយ​ប្រតាយប្រតប់​គ្នា​យ៉ាងខ្លាំង ដែលមាន​អ្នកគាំទ្រ​មួយចំនួន​ក៏បាន​បង្ហាញ​ពី​ការព្រួយបារម្ភ​ទៅលើ​ស្ថានភាព​មួយ​នេះ​ផងដែរ​៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់