លោក Jamie Redknapp បាននិយាយថា ខ្សែប្រយុទ្ធ Adnan Januzaj ត្រូវតែឈប់បន្ទោសអ្នកផ្សេងរួមទាំងក្លឹប Man Utd ផងដែរ ហើយត្រូវតែធ្វើឲ្យបានល្អនៅក្នុងកិច្ចសន្យាខ្ចីជើងនៅ Sunderland សម្រាប់រដូវកាលនេះ។
កាលពីរដូវកាលមុន Januzaj បានចំណាយពេលខ្ចីជើងពេញមួយរដូវកាលជាមួយក្លឹប Dortmund ប៉ុន្តែត្រូវបានបញ្ចូលត្រឡប់មកពហុកីឡាដ្ឋាន Old Trafford វិញ។ កីឡាកររូបនេះក៏ត្រូវបានខ្ចីជើងទៅចូលរួមជាមួយនឹងក្លឹប Sunderland បន្ទាប់ពីលោក David Moyes បានផ្តល់ឱកាសឲ្យបង្ហាញមុខលើកដំបូងជាមួយ Man Utd ។
វត្តមានលើកដំបូងរបស់ Januzaj មិនបានទទួលជោគជ័យទេដោយ Sunderland ចាញ់ក្រុម Middlesbrough ២-១។
លោក Redknapp បាននិយាយថា “Januzaj មានទេពកោសល្យពីធម្មជាតិហើយកីឡាករប្រភេទនេះមិនសូវមានទេ។ គាត់ត្រូវតែធ្វើឲ្យបានល្អ។ គាត់បានឡើងលើឆាកនៅពេលខ្ចីជើងទៅ Dortmund”៕
