adverise with khmeread Vieira and pogba

Patrick Vieira: Paul Pogba មិនអាចក្លាយជា Messi ឬ Ronaldo ទេ

          នៅខណៈ​ពេល​ដែលខ្សែបម្រើ Paul Pogba ​ខិតខំ​លេង​ឲ្យ​ស័ក្តិសម​និង​តម្លៃ​ខ្លួន​​៨៩​លានផោន កីឡាករ Patrick Vieira បាន​ជំរុញឲ្យ​មិត្ត​រួមជាតិ​បារាំង​រូបនេះលេង​តាម​ស្ទីល​ផ្ទាល់ខ្លួន។​

​          គ្រូបង្វឹក Man Utd លោក​​ Jose Mourinho អះអាងថា Pogba អាចជា​តារា​ល្បី​ដូចជា​ Lionel Messi និង​​ Cristiano Ronaldo ដែរ។

          ប៉ុន្តែអតីត​កីឡាក​រជើងចាស់​របស់​ Arsenal ដឹងថា ត្រូវ​ធ្វើ​យ៉ាងណាដើម្បី​ទទួល​បាន​ជោគជ័យ​នៅ​ក្របខណ្ឌ PL បន្ទាប់ពី​លើក​ពាន​បីលើក​។​ Vieira និ​យាយថា សំខាន់គឺ Pogba ត្រូវ​តែផ្តោត​ការយក​ចិត្ត​ទុក​ដាក់​លើ​ខ្លួន​ឯង​ជាជាង​ព្យាយាម​ធ្វើ​ដូចជា​ Messi និង Ronaldo។

          Vieira បាននិយាយថា “​ខ្ញុំ​គឺជា​អ្នក​គាំទ្រ​របស់​ Pogba។ ខ្ញុំគិត​ថា គាត់គឺជា​កី​ឡាករ​ដ៏ល្អម្នាក់ ប៉ុន្តែ​នៅក្នុងពេល​ជាមួយគ្នា​នោះដែរខ្ញុំ​ជឿថា PL គឺខុសប្លែក​គ្នា ហើយ​នឹងមានសម្ពាធច្រើន​សម្រាប់​គាត់ ដោយ​សារតែ​តម្លៃ​ខ្លួន​និង​ការ​រំពឹងទុក​ខ្ពស់ពេក”។

          ​ Paul Pogba វ័យ​២៣​ឆ្នាំ​ត្រូវ​បាន​គេចាត់ទុក​ថា ជា​ “​ Vieira ទី២” បន្ទាប់ពី​ឡើងជើងខ្លាំង​នៅ​ក្លឹប Juventus និងក្នុងក្រុម​ជម្រើស​ជាតិ​បារាំង។ Pogba ក៏ធ្វើ​បានល្អអំឡុង​ពេល​បង្ហាញមុខ​លើក​ដំបូង​និងជួយ Man Utd ​ឈ្នះ​ក្រុម Southampton ២-០​ កាលពី​យប់ថ្ងៃសុក្រ​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់