adverise with khmeread 377ed4fc00000578 3751712 image a 6 1471892568846

អាល្លឺម៉ង់​ប្រាប់​ប្រជាជន​ឱ្យ​បម្រុង​ទុក​ស្បៀង​ ​ដើម្បី​ត្រៀម​ករណី​មានការ​វាយប្រហារ​ឬ​មហន្តរាយ​ដោយ​ចៃដន្យ​ណាមួយ​!

    ​នេះ​ជា​លើកដំបូង​ចាប់តាំងពី​សង្គ្រាមត្រជាក់ ដែល​រដ្ឋាភិបាល​អាល្លឺម៉ង់​គ្រោង​ប្រាប់​ប្រជាជន​ឱ្យ​ស្ដុក​អាហារ និង​ទឹក​ក្នុងករណី​មានការ​វាយប្រហារ ឬ​មហន្តរាយ​ណាមួយ​កើតឡើង​ជាយថាហេតុ​។​

​    ​គម្រោង​ការពារ​ជន​ស៊ីវិល​ថ្មី​នេះ​បាន​ធ្វើឡើង​ខណៈដែល​អាល្លឺម៉ង់​បច្ចុប្បន្នកំពុង​ប្រុង​ជើងការ​ខ្ពស់ បន្ទាប់ពី​ពីរ​ឆ្នាំ​នៃ​ការវាយប្រហារ​របស់​អ៊ីស្លាម និង​បាញ់រះ​ឥត​ប្រណី​លើ​យុវជន​ក្នុង​ទីក្រុង Munich ក្នុងឆ្នាំនេះ​។​

​    ​ផែនការ​នេះ ដែល​ធ្វើឱ្យ​ប្រជាជន​គាំទ្រ​ទាហាន​ជា​រឿង​អាទិភាព ក្នុងពេល​បង្កើន​ភាព​ធ​ន់​នៃ​អគារ​និង​បង្កើន​សមត្ថភាព​នៅក្នុង​ប្រព័ន្ធ​ថែទាំ​សុខភាព នឹងត្រូវ​អនុម័ត​ដោយ​រដ្ឋាភិបាល​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះហើយ​។​

​    ​យោងតាម​កាសែត​ប្រចាំថ្ងៃ Frankfurter Allgemeine Zeitung បានឱ្យដឹងថា ប្រជាជន​នឹងត្រូវ​តម្រូវឱ្យ​រក្សាទុក​ស្បៀង និង​ទឹក​សម្រាប់​ផ្គត់ផ្គង់ ៥ ថ្ងៃ ដើម្បី​បង្ការ​ក្រែងលោ​មានការ​វាយប្រហា​រ​មិន​រំពឹងទុក​ណាមួយ ដូច្នេះ​ប្រជាជន​ដែល​សម្ងំ​ក្នុងផ្ទះ​នឹងមាន​របស់​ទទួលទាន​បាន ៥ ថ្ងៃ​ដោយ​មិន​បារម្ភ​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់