adverise with khmeread 702726 1 copy

កូរ៉េខាងជើង​គំរាម​វាយ​កូរ៉េខាងត្បូង​និង​អាមេរិក​ឱ្យក្លាយ​ជា​ផេះ​

    ​យោងតាម​វេ​ប​សាយ Daily Mail កាលពី​ថ្ងៃ​ចន្ទ​បានឱ្យដឹងថា កូរ៉េខាងជើង​បាន​គំរាម​ប្រែក្លាយ​ទីក្រុង​វ៉ាស៊ីនតោន​និង​សេ​អ៊ូ​ល​ឱ្យទៅជា​ផេះ​តាមរយៈ​ការវាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ក្នុងពេលដែល​ប្រទេស​ទាំង​សេរី​ទាំងពីរ​នេះ​កំពុង​រៀបចំ​ធ្វើ​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​រួមគ្នា​។​

​    ​សមយុទ្ធ​យោធា ហៅថា “Ulchi” ដែលមាន​រយៈពេល​២​សប្តាហ៍​នេះ ធ្វើឡើង​ចំពេល​ទំនាក់ទំនង​ឆ្លង​ព្រំដែន​រវាង​កូរ៉េ​ទាំងពីរ​ស្ថិតក្នុង​ស្ថានភាព​ផុយស្រួយ ងាយ​ផ្ទុះ​ជម្លោះ​។​

​    ​ការធ្វើ​សមយុទ្ធ​នេះ​ធ្វើឡើង​បន្ទាប់ពី​មានការ​រត់​ភៀសខ្លួន​របស់​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង រាប់ទាំង​ឯកអគ្គរដ្ឋទូត​រង​កូរ៉េខាងជើង​ប្រចាំ​នៅ​ប្រទេស​អង់គ្លេស លោក Thae Yong-Ho​។​

​    ​អាមេរិក​និង​កូរ៉េខាងត្បូង​លើកឡើងថា សមយុទ្ធ​ដែល​ចូល​ដោយ​ទាហាន​កូរ៉េខាងត្បូង​ជិត ៥០.០០០ នាក់​និង​ទាហាន​អាមេរិក​ចំនួន ២៥.០០០​នាក់​នេះ គឺធ្វើឡើង​ដើម្បី​ហ្វឹកហាត់​ការពារ​ខ្លួន​តែប៉ុណ្ណោះ ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ចាត់ទុក​ការធ្វើ​សមយុទ្ធ​នេះ​ថា “​កំពុង​បង្ក​រឿងហេតុ​យ៉ាងច្បាស់​ក្រឡែត​”​។​

​    ​ក្រសួងការបរទេស​កូរ៉េខាងជើង​បាន​ថ្កោលទោស​សមយុទ្ធ​នេះ​ថា​ជា​អំពី​ឧក្រិដ្ឋ​ដែល​មិនអាច​អត់ឱន​ឱ្យបាន​ឡើយ​ ព្រោះ​វា​អាច​នាំ​ឧបទ្វីប​កូរ៉េ​នេះ​ទៅរក​មាត់ជ្រោះ​សង្គ្រាម​៕

ប្រភព៖ ដេលីមែល

adverise with khmeread

មតិយោបល់