adverise with khmeread 1

David De Gea រួចផុតពីរាល់ការចោទប្រកាន់ទាក់ទងផ្លូវភេទ

    ​David De Gea ត្រូវបាន​ជម្រះ​អស់ពី​ការចោទប្រកាន់​ទាក់ទង​ផ្លូវភេទ បន្ទាប់ពី​ការស៊ើបអង្កេត​ករណី​រំលោភបំពាន​ផ្លូវភេទ​មួយ​បានសម្រេច​ថា អ្នកចាំទី​ដៃ​ទីមួយ​របស់​បិសាច​ក្រហម Manchester United មិន​ជាប់​ទាក់ទិន​នឹង​ការចោទប្រកាន់​ទេ​។​

​    ​ប៉ុន្មាន​ថ្ងៃមុន​ពេលដែល​ក្រុម​ជម្រើសជាតិ​គោ​ជល់​អេ​ស្ប៉ា​ញ​ចាប់ផ្តើម​យុទ្ធនាការ​ប្រជែង​ពានរង្វាន់​កំពូល​ប្រចាំ​ទ្វីបអឺរ៉ុប Euro 2016 របស់​ពួកគេ ជំរំ​ហ្វឹកហាត់​របស់​ពួកគេ​ត្រូវបាន​រង្គោះរង្គើ បន្ទាប់ពី​ស្ត្រី​ពេស្យា​មិន​បញ្ចេញ​ឈ្មោះ​ម្នា​ក់បាន​ចោទប្រកាន់​តារាបាល់ទាត់​ឆ្នើម​របស់ Premier League អំពី​ការ​ណាត់ជួប​មួយ​កាលពី​ឆ្នាំ ២០១២​ជាមួយនឹង​កីឡាករ​ដទៃទៀត មុនពេល​ដែល​បាន​អះអាងថា​នាង​ត្រូវបាន​ពួកគេ​ចាប់រំលោភ​។​

​    ​បន្ទាប់ពី​រយៈពេល​មួយ​នៃ​ភាពមិនច្បាស់លាស់​ទាក់ទង​នឹង​ការចូលរួម​របស់គាត់​ក្នុង​ដំណើរ​ប្រជែង​សម្រាប់​ក្រុម​គោ​ជល់ De Gea បាន​បដិសេធ​ការចោទប្រកាន់​ទាំងអស់ ហើយ​ត្រូវបាន​ចាត់​តំណែង​ជា​ជម្រើស​ទីមួយ​របស់ Vicente Del Bosque ជំនួស​ឱ្យ Iker Casillas​។​

​    ​បច្ចុប្បន្ន កាសែត​អេ​ស្ប៉ា​ញ Interviu បាន​អះអាងថា​ការស៊ើបអង្កេត នៅក្នុង​ការចោទប្រកាន់​ដែលថា De Gea មិនដែល​ត្រូវបាន​ចោទសួរ​ម្តងនោះ ត្រូវបាន​បរាជ័យ​ដោយសារតែ​កង្វះខាត​ភស្តុតាង​ពី​ស្ត្រី​ដែល​បាន​ចោទប្រកាន់​ទៅលើ​គាត់​។​

​    ​ដោយ​ស្គាល់​ត្រឹម​ឈ្មោះ​តំណាង TP3 ស្ត្រី​រូបនេះ​ត្រូវបាន​គេ​ចាត់ទុកជា​បុគ្គល​មិន​គួរឱ្យ​ទុកចិត្ត បន្ទាប់ពី​មាន​ភាពមិនប្រក្រតី​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​នាង​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់