adverise with khmeread 568931c31f00000601e9cd08

រឿង​កម្រ​មិន​ធ្លាប់​ជួបប្រទះ​! កូនភ្លោះ​កើត​ឆ្នាំ​ខុសគ្នា​

​    ​កូនភ្លោះ​នៅ​ទីក្រុង​សាន់​ទី​អា​ហ្គោ (San Diego) របស់​អាមេរិក​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង ពីព្រោះ​បើទោះបីជា​កើត​ខុសគ្នា​តែ​ប៉ុន្មាន​នាទី​ក៏ដោយ ក៏​កូន​មួយ​បានកើត​ក្នុង​ឆ្នាំ ២០១៥ និង​ម្នាក់ទៀត​បានកើត​ក្នុង​ឆ្នាំ ២០១៦​។ 

​    ​កូនស្រី​ឈ្មោះ ជែ​លីន វ៉ា​ឡិន​ស្យា (Jaelyn Valenica) បានកើត​នៅ​ថ្ងៃ​ចូលឆ្នាំ​សកល​នា​ម៉ោង ១១:៥៩ នាទី​យប់​។ រីឯ​ប្អូនប្រុស​ភ្លោះ ឈ្មោះ ល្វី​ស វ៉ា​ឡិន​ស្យា ជេ​អ (Luis Valencia Jr.) បានមក​ដល់​នៅ​ម៉ោង ១២:០១ នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃបុណ្យ​ចូលឆ្នាំ​សកល​។ 

​    ​ទូរទស្សន៍ KGTV-TV បាន​រាយការណ៍​ថា ទារក​ភ្លោះ​នេះ​រំពឹង​កើត​នៅ​ចុងខែ​មករា​ឯណោះ​ទេ ប៉ុន្តែ​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ San Diego Kaiser Permanente Zion Medical Center បាន​ហៅ​ម្តាយ​ឱ្យមក​មន្ទីរពេទ្យ​ដើម្បី​សម្រាលកូន​នៅមុន​កាលកំណត់ ដោយសារតែ​ទារក​ម្នាក់ទៀត​បាន​ស្ថិតក្នុង​ជំហ​កើត​បញ្ច្រាសជើង​។ 

​    ​លោក​ល្វី​ស​ឪពុក​របស់​កូនភ្លោះ​បាន​ហៅ​ហេតុការណ៍​ពិសេស​នេះ​ថា​ជា​ប្រសិទ្ធពរ​ឆ្នាំ​ថ្មី​ដែលមាន​កូនភ្លោះ​មាន​សុខ​ភាពល្អ​ពីរ​នាក់​បែបនេះ​៕ 

adverise with khmeread
ប្រភព៖ huffingtonpost

មតិយោបល់