adverise with khmeread 1

Zinedine Zidane បញ្ចូលសីលអ្វីដាក់កីឡាករ Real?

    ​អ្នកចាត់ការ​ទូទៅ​ក្រុម​អធិរាជ​ស Real Madrid លោក Zinedine Zidane បានបង្ហាញ​នូវ​ជំនឿ​លើ​ក្រុម​របស់គាត់ ជាមួយនឹង​ទម្លាប់​ដ៏​ចម្លែក​មុន​ការប្រកួត​ឈាន​មកដល់​។​

​    ​អតីត​វីរបុរស​បារាំង​រូបនេះ​បានបង្ហាញ​ពី​ទម្លាប់​របស់គាត់​មុន​ការចាប់ផ្តើម​ការប្រកួត​ក្នុងជំនួប​ជាមួយ Real Betis នៅលើ​គណនី​គេហទំព័រ YouTube ផ្លូវការ​របស់​ម្ចាស់​ជើងឯក​អឺរ៉ុប​មួយ​នេះ​។​

​    ​Zidane បាន​រង់ចាំ​កីឡាករ​គ្រប់គ្នា​ដើម្បី​ចាក​ចេញពី​បន្ទប់​ផ្លាស់​សម្លៀកបំពាក់ និង​បាន​ស្វាគមន៍​ពួកគេ​ជាមួយនឹង​ការចាប់​ដៃ និង​ទះ​ទៅលើ​ផ្នែក​ខាងឆ្វេង​នៃ​ដើមទ្រូង​របស់​ពួកគេ​។​

​    ​ខ្សែការពារ Marcelo និង Sergio Ramos ក៏ត្រូវ​បាន​បន្ថែម​ពី​ការ​ផ្តិត​ថ្ពាល់​និង​ថ្ពាល់​បន្ថែមទៀត​ផងដែរ​ពី​អ្នកចាត់ការ​របស់​ពួកគេ មុន​ពេលដែល​ពួកគេ​ចាកចេញ​ទៅលើ​ទីលាន Anoeta សម្រាប់​ការប្រកួត​បើកឆាក La Liga របស់​ខ្លួន​៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់