Marko Marin ឬហៅថា Messi អាល្លឺម៉ង់ ទីបំផុតបានផ្សាភ្ជាប់ជាមួយការចាកចេញជាអចិន្ត្រៃយ៍ពីតោខៀវ Chelsea ហើយ។
អតីតតារាបាល់ទាត់ដ៏ល្បីល្បាញរបស់ក្លឹបអាល្លឺម៉ង់ Werder Bremen រូបនេះ បានចូលរួមជាមួយតោខៀវកាលពីឆ្នាំ ២០១២ សម្រាប់តម្លៃ ៨ លានផោន ប៉ុន្តែគាត់បានបរាជ័យដើម្បីរស់នៅសាងកេរ្តិ៍ឈ្មោះនៅលើទឹកដី Stamford Bridge។
Marin បច្ចុប្បន្នបានបញ្ចប់ការចំណាយពេលដ៏មហន្តរាយរយៈពេលបួនឆ្នាំរបស់គាត់ជាមួយក្លឹបភាគខាងលិចទីក្រុងឡុងដ៍ ដោយបានចុះហត្ថលេខាលេងជាអចិន្ត្រៃយ៍ជាមួយនឹងក្លឹបយក្សក្រិក Olympiacos។
ខ្សែបម្រើប្រយុទ្ធបាត់មុខបាត់មាត់ឈឹងវ័យ ២៧ឆ្នាំរូបនេះ ត្រូវបានគេទាត់ចោលទៅឱ្យក្រុមមួយចំនួនដូចជា Sevilla, Fiorentina, Anderlecht និង Trabzonspor ខ្ចីជើងក្នុងអំឡុងពេលដែលគាត់មាននាមជាកីឡាកររបស់ Chelsea ម្នាក់។
គាត់បានបង្ហាញខ្លួនត្រឹមតែ ១៦លើក និងសរុបរយៈពេលមានត្រឹម ១៤៣នាទីប៉ុណ្ណោះក្រោមការដឹកនាំដោយអ្នកចាត់ការទូទៅពីររូបរបស់តោខៀវ Roberto Di Matteo និង Rafael Benitez មុនពេលដែលគាត់ត្រូវបាន Jose Mourinho រុញឱ្យគេខ្ចីជើងបន្តទៀត។
Marin ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខារយៈពេលបីឆ្នាំជាមួយនឹងម្ចាស់ជើងឯកលីកកំពូលក្រិក Olympiacos៕
