adverise with khmeread 14055690 280436592337461 1039656524 n

ឃាត់យុវជនម្នាក់ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

    ភ្នំពេញ ៖ កម្លាំងនគរបាលផ្នែកយុត្តិធម៍នៃអធិការដ្ឋាននគរ បាលខណ្ឌដូនពេញ បានសហការជា មួយកំលាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល និងកំលាំងកងអន្តរាគម ន៍ពិសេសនៃស្នងការដ្ឋាននគរបាលរា ជធានីភ្នំពេញបានឃាត់យុវជនម្នាក់ ពីបទរក្សាទុកធាតុញៀនខុសច្បាប់ធាតុញៀន នៅវេលាម៉ោង០១ និង៥០នាទីរំលងអាធាត្រ ថ្ងៃទី២៣ សីហា ឆ្នាំ២០១៦។  

    ប៉ូលិសនិយាយថា ជនសង្ស័យដែលឃាត់ខ្លួននោ ឈ្មោះ ហេង ហ៊ាង ហៅក្រៅហ៊ាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ សញ្ញាតិខ្មែរ មុខរបរ  មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្តុំផ្សារចាស់ ផ្លូវ១៣ ០សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) នៅត្រង់ចំនុចមុខនាឡិកាវត្តភ្នំ ភូមិ១០ ផ្លូវនរោត្តម សង្កាត់វត្តភ្នំ  ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    វត្តុតាងចាប់យកបានមាន៖ ម្សៅពណ៌ស សង្ស័យជាគ្រឿងញៀ នចំនួន ០១កញ្ចប់តូច(មួយកញ្ចប់តូ ច), ម៉ូតូម៉ាក chaly ពណ៌ទឹកក្រូច(ចាស់) ចំនួនមួយគ្រឿង។
    
    បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរកសាងសំនុំរឿងចាត់ការតាមនិតីវិធីនៃច្បាប់៕

 

adverise with khmeread

មតិយោបល់