adverise with khmeread Mariah carey beyonce main

Mariah Carey គប់​កុំព្យូទ័រ​យួរ​ដៃគូ​ដណ្តឹង​ចោល​ក្រៅ​បង្អួច ព្រោះ​ចាក់​ចម្រៀង​របស់ Beyonce

    ​Mariah Carey និង Beyonce គឺជា​តារាចម្រៀង​ល្បី​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង ប៉ុន្ដែ​ពេលខ្លះ​ភាពល្បីល្បាញ​ត្រូវការ​មាន​តែមួយ​ប៉ុណ្ណោះ​ក្នុងផ្ទះ​របស់ Mariah ។​

​    ​យោងតាម​របាយការណ៍​ព័ត៌មាន​ថ្មីៗ​នេះ​បានឱ្យដឹងថា តារាចម្រៀង​វ័យ ៤៦ ឆ្នាំ ដែល​ភ្ជាប់ពាក្យ​ជាមួយ​មហាសេដ្ឋី​ឈ្មោះ James Packer វ័យ ៤៧ ឆ្នាំ បាន​គប់​កុំព្យូទ័រ​យួរដៃ​ចេញទៅ​ក្រៅ​បង្អួច នៅពេល​គូ​ដណ្តឹង​នាង​ចាក់​បទ​ចម្រៀង Crazy In Love To Her របស់​នាង Beyonce​។​

​    ​យោងតាម​វេ​ប​សាយ The Fix បាន​អះអាងថា​រឿងនេះ​កើតឡើង​កាលពី​ខែកក្កដា នៅពេល​លោក James ចង់​ចាក់​បទ​ចម្រៀង​មួយ​ផ្សេងទៀត​ក្រៅ​ពីបទ​របស់​នាង​។ តាម​ប្រភព​ដដែល​បានឱ្យដឹងថា Mariah បាន​បោះ​កុំព្យូទ័រ​ដែល​កំពុង​ចាក់​ចម្រៀង​ភ្ជាប់​នឹង​ឧបករណ៍ Speaker ទៅ​ក្រៅ​បង្អួច​។ បន្ទាប់មក​នាង​បានរ​ត់ទៅ​បន្ទប់​យំ​។​

​    ​តាម​សេចក្តីរាយការណ៍ នាង Carey មិន​ចូលចិត្ត​ឮ​ចម្រៀង​របស់​អ្នកផ្សេង​ក្នុងផ្ទះ​របស់​នាង​ឡើយ​៕

 

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់