14125765 564234693764472 8374641893949545481 o

កុមារីអាយុ២ឆ្នាំ លង់ទឹកស្លាប់ នៅស្រុកមុខកំពូល

    កណ្ដាល ៖ មានករណីក្មេងស្រីលង់ទឹកស្លាប់ នៅចំណុច មាត់ទន្លេក្រោយផ្ទះឈ្មោះ គិត កែវ ភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្កកណ្ដាល វេលាម៉ោង០៨ និង១៤នាទីព្រឹក ថ្ងៃ២៣ ខែសីហា ឆ្នាំ២០១៦។

    ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ គង់ វណ្ណនីសា ភេទស្រី អាយុ០២ឆ្នាំ នៅភូមិព្រែកថ្មីឃុំ ព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្កកណ្ដាល នៅក្នុងបន្ទុកឪពុកម្ដាយ។ 

    
    ប៉ូលិសបន្តថា កន្លងមកជនរងគ្រោះធ្លាប់ទៅលេងមាត់ទន្លេជាមួយឪពុក និងបងស្រី ហើយនៅថ្ងៃកើតហេតុម៉ោង០៧ និង៣០នាទី ជនរងគ្រោះ បានទៅលេងនៅផ្ទះឈ្មោះ គិត កែវ ជាមួយបងស្រីឈ្មោះ គង់ វណ្ណីកា, គង់ វណ្ណីតា និងក្មេងៗច្រើននាក់ទៀត បាននាំគ្នារត់លេង។

    លុះក្រោយមកស្រាប់តែបាត់ ជនរងគ្រោះមិនឃើញ ហើយឈ្មោះ គង់ វណ្ណីកា បងស្រីជនរងគ្រោះ និងឈ្មោះ កែវ ចាន់លី បាននាំគ្នាដើររកនៅមាត់ទន្លេ ស្រាប់តែបានឃើញជនរងគ្រោះអណ្ដែតទឹកទន្លេផ្កាប់មុខចម្ងាយពីច្រាំងទន្លេប្រហែល០.៥០ម៉ែត្រ ឃើញដូចនេះឈ្មោះ គង់ វណ្ណីកា ត្រូវជាបងជនរងគ្រោះ បានចុះស្រង់ជនរងគ្រោះ និងបានស្រែកហៅឈ្មោះ គឹម ហុងសាន ដែលកំពុងដើរក្បែរនោះ ឱ្យមកជួយស្រង់ជនរងគ្រោះ បន្ទាប់មកម្ដាយជនរងគ្រោះ ក៏បានទៅដល់កន្លែងកើតហេតុ និងនាំយកជនរងគ្រោះទៅសង្គ្រោះនៅពេទ្យព្រែកអញ្ចាញ តែជនរងគ្រោះបានស្លាប់រួចហើយ ក៏យកសពជនរងគ្រោះមកទុកនៅផ្ទះរបស់ខ្លួន។ 

    ហើយនៅវេលាម៉ោង៩ព្រឹកផ្នែកជំនាញស្រុក ប៉ុស្តិ៍និងអាជ្ញាធរមូលដ្ឋាន បានធ្វើការពិនិត្យសាកសព ពុំមានស្លាកស្នាមអ្វីឡើយ។ នឹងបានប្រគល់សពកុមារី ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់