adverise with khmeread 14114012 1100423606711180 1801474718 o

ប្រជាពលរដ្ឋរិះគន់យ៉ាងចាស់ដៃ ទៅរថយន្តធំៗចតពាសពេញផ្លូវនៅតាមផ្លូវវេងស្រេង និងផ្លូវចូលទីលានចាក់សំរាមចាស់យ៉ាងអនាធិបតេយ្យ (មានវីដេអូ)

    ភ្នំពេញ ៖ ជារៀងរាល់ថ្ងៃមានរថយន្តធំៗចតយ៉ាងអនាធិបតេយ្យជាច្រើននៅតាមបណ្តោយផ្លូវវេងស្រេង ត្រង់កន្លែងផ្លូវបត់ចូលទៅទីលានចាក់សំរាមចាស់ និងកន្លែងជញ្ជីងថ្លឹងរថយន្តចាស់ស្ថិតនៅភូមិដំណាក់ធំ៣ និងដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ តែអាជ្ញាធរនៅទីនោះមិនអើពើខ្វាយខ្វល់នឹងបញ្ហានោះទេ។

    ប្រជាពលរដ្ឋដែលបានធ្វើដំណើរដែលបើកបរយានជំនិះឆ្លងកាត់នៅលើផ្លូវេងស្រេងតែងតែឃើញរថយន្តជាច្រើនគ្រឿងបើកមកចតនៅ ទីនេះរាល់ថ្ងៃមានរថយន្តធំៗ រថយន្តដឹកថ្ម ខ្សាច់ហើយគ្មានអាជ្ញាធរណាម្នាក់ចេញមកអើពើនឹងការចតរថយន្តបែបអនាធិបតេយ្យនេះឡើយ។

    ប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរនៅម្តុំនោះបន្តទៀតថា ផ្លូវបេតុងគេធ្វើឡើងល្អស្អាត ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរបែរជានាំគ្នាយករថយន្តធុនធំចតត្រៀមត្រាទៅវិញ។ ចំណែកថ្នល់វិញសំបូរ ទៅដោយកម្ទេចដីដែលជ្រុះពីរថយន្តជាច្រើន។

    ក្រោមរូបភាពនេះហើយទើបធ្វើឱ្យ ពិបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពីព្រោះបង្កឱ្យមានកាកស្ទះចរាចរណ៍រាល់ថ្ងៃ និងអាចប្រឈមនឹងគ្រោះថា្នក់ចរាចរាណ៏។​ 

    បញ្ចាក់ផងដែរថាដូចជា នៅផ្លូវបេតុងមួយខ្សែរចូលទៅទីលានចាក់សំរាមចាស់មានកាកកស្ទះជារៀងរាល់ថ្ងៃ ដោយមានក្រុមហ៊ុនដឹកស៊ីម៉ងត៍ និងដឹកដែកប្រភេទធំៗ បានយកចំណីផ្លូវនោះមកចកពាសពេញផ្លូវ ធ្វើឱ្យអ្នកធ្វើដំណើរចេញមកពីតាមផ្ទះនៅក្នុងម្តុំនោះមានកាយឺតយ៉ាយទៅកន្លែងធ្វើការ។  
    បញ្ហានេះប្រជាពលរដ្ឋ បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានមេត្តាចុះរៀបចំនៅចំណុចផ្លូវវេងស្រេង ដែលកំពុងក្លាយជាចំណតរបស់រថយន្តធំៗយ៉ាងអនាធិបតេយ្យនេះផង៕

 

adverise with khmeread

មតិយោបល់