adverise with khmeread 1

ឃាត់បុរសជនជាតិយួនវាយបុរសខ្មែរបែកក្បាលដេរ៦ថ្នេរ

    ភ្នំពេញ ៖ បុរស​ជនជាតិ​យួន​ម្នាក់​ត្រូ​ប៉ូលិស​ប៉ុស្តិ៍​ក្បាលកោះ​ឃាត់ខ្លួន​បន្ទាប់ពី​ប្រើ​ហិង្សា​ដោយ​ចេតនា​វាយ​បុរស​ខ្មែរ​ម្នាក់​រយះ​ក្បាល​ដេរ​៦​ថ្នេរ នៅ​ចំណុច​ក្រោយ​វត្ត​វៀតណាម ភូមិ​ជ្រោយ​អំពិល​១​សង្កាត់​ក្បាលកោះ​ខណ្ឌ​ច្បារអំពៅ កាលពី​វេលា​ម៉ោង​៧​និង​៥០​នាទី​ថ្ងៃទី​៥​មករា​ឆ្នាំ​២០១៥ ។​
    ប៉ូលិស​និយាយថា ជ​នស​ង្ស​យ័​ឈ្មោះ​វិ​ន វិ​ន​ទឹង ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ ជនជាតិ​យួន​មុខរបរ​មិន​ពិត ប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ផ្លូវ​បេតុង ភូមិ​ជ្រោយ​អំពិល​1​សង្កាត់  ក្បាលកោះ ខណ្ឌ​ច្បារអំពៅ ។​
    ចំំ​ណែ​ក​ជនរងគ្រោះ​ឈ្មោះ វ៉ាន់ សា​រឹទ្ធ ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងទង ស្នាក់នៅ​ផ្ទៈ​លេខ​៥៥ ផ្លូវ​៩០១​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ  ខណ្ឌ​ឬ​ស្សី​កែវ ។​
   ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​ជនសង្ស័យ និង​ជនរងគ្រោះ​បាន​ឈ្លោះប្រកែក គ្នា​រឿង​កន្លែង​រាយ​មង ។​ពេលនោះ ជនសង្ស័យ​បាន​វាយ​ជនរងគ្រោះ​មួយ​ដៃ​ចំ​ថ្គាម​ខាងឆ្វេង រួច​ក៏មាន​ការប្រតាយប្រតប់​គ្នា​។ រួច​ជនសង្ស័យ​ក៏​យក​ដុំឥដ្ឋ​ប្រហោង វាយ​ទៅលើ​ជនរងគ្រោះ ចំក្បាល​ខាង ឆ្វេង​បែក​ឈាម ហើយ​ក៏មាន​សមត្ថកិច្ច​បុ​៉​ស្ត៍​ក្បាលកោះ ចុះ​មកដល់​ឃាត់ខ្លួន​ជនសង្ស័យ នាំយកមក​បុ​៉​ស្ត៍​សាកសួរ ។​
    ចំណែក​ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ នាំទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​មានជ័យ​ដេរ​៦​ថ្នេរ ។​
    បច្ចុប្បន្ន ជនសង្ស័យ​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​បន្ត  ៕


adverise with khmeread

មតិយោបល់