adverise with khmeread Unnamed %285%29

ក្រុមហ៊ុន Huawei រៀបចំកម្មវិធីលេងកីឡាបាល់ទាត់ សម្រាប់អ្នកគាំទ្ររបស់ខ្លួន

    ក្រុមហ៊ុន​ ​Huawei បានរៀបចំឱ្យមានការប្រកួតបាល់ទាត់ពិសេសមួយ រវាងអ្នកគាំទ្រ​ស្មាតហ្វូន Huawei ដោយចែកជាក្រុមនីមួយៗដើម្បីបំផុសស្មារតីដល់យុវជនខ្មែរនានាបានចូលរួមលេងកីឡាដើម្បីសុខភាព មិត្តភាព និងរិតចំណងសាមគ្គីភាពជាមួយគ្នា នៅលានរ៉ាម៉ា រាជធានីភ្នំពេញកាលពីចុងសប្តាហ៍កន្លងទៅ ជាពិសេសជាការឆ្លើយទៅនឹងការគាំទ្ររបស់បណ្តាយុវជននានា ដែលនិយមគាំទ្រស្មាតហ្វូន Huawei។

    ព្រឹត្តិការណ៍នេះទទួលបានការចូលរួមពីអ្នកគាំទ្រនានាជិត១០០នាក់ និងតារាបង្ហាញម៉ូដល្បីៗ នៅក្នុងស្រុក។ វិញ្ញាសាការប្រកួតនេះ​ គឺតម្រូវឱ្យអ្នកគាំទ្រទាំងអស់ទាត់បាល់បញ្ចូលទីម្តងម្នាក់ៗ ដោយបញ្ជូនបាល់ តាមចន្លោះរូបតាំងបញ្ឈរតំណាងកីឡាករ Lionel Messi  រួចសុទ្ធបញ្ជូលទីតែម្តង។ អ្នកដែលទទួលបានពិន្ទុ តិចជាងគេបានធ្លាក់ចេញពីវគ្គជម្រុះចេញពីការប្រកួត។ សម្រាប់អ្នកឈ្នះក្នុងវិញ្ញាសាទីមួយបានបន្តទៅវិញ្ញា សាទីពីរ គឺការត្រេះបាល់ ជម្រាញ់យកតែ២០នាក់ចុងក្រោយ ដើម្បីបន្តទៅវគ្គផ្តាច់ព្រ័ត្រ។ អ្នកទទួលបានជ័យ ជំនះចុងក្រោយ១០នាក់ទទួលបានរង្វាន់អនុស្សាវរីយ៍ពី ក្រុមហ៊ុន Huawei ផងដែរ។

    លោក Jason នាយកក្រុមហ៊ុន Huawei Mobile Device ប្រចាំកម្ពុជាបានឱ្យដឹងថា ដោយយល់ឃើញថា ប្រទេសកម្ពុជាបច្ចុប្បន្នមានអ្នកចូលចិត្ត និងគាំទ្រកីឡាបាល់ទាត់កាន់តែច្រើនឡើង ទើបលោកបង្កើតកម្មវិធី កម្សាន្តបែបនេះឡើងជូនដល់បណ្តាអ្នកគាំទ្រនានា ដើម្បីផ្តល់ឱកាសដល់ពួកគេបានជួបជុំគ្នា លេងកីឡា ដើម្បី សុខភាព និងជួបជុំគ្នាដើម្បីភាពសប្បាយរីករាយ មិត្តភាព និងភាពស្និទ្ធស្នាលផងដែរ។ មួយវិញទៀត លោកចង់ ផ្សារភ្ជាប់អ្នកប្រើប្រាស់ស្មាតហ្វូន Huawei ជាមួយនឹងនិម្មិតរូបកីឡាករបាល់ទាត់ដ៏ល្បីល្បាញរបស់ពិភព​ ដែល ជាឯកអគ្គរាជទូតសុឆន្ទៈស្មាតហ្វូន Huawei គឺលោក Lionel Messi។

    សូមបញ្ជាក់ថា​ ទូរស័ព្ទស្មាតហ្វូន Huawei កំពុងពេញនិយមយ៉ាងខ្លាំងនៅប្រទេសកម្ពុជា ខណៈផលិត ផលប្រកបដោយគុណភាពមួយនេះកំពុងមានវត្តមានច្រើនជាង ១៧០ប្រទេស ហើយកំពុងត្រូវបានប្រើប្រាស់ មួយភាគបីនៃប្រជាជនទូទាំងសកលលោកដោយជាប់ជាក្រុមហ៊ុនស្មាតហ្វូនលក់ដាច់ជាងគេបំផុតលំដាប់ថ្នាក់លេខ៣ កាលពីឆ្នាំ២០១៥​ កន្លងទៅ៕

adverise with khmeread

មតិយោបល់