adverise with khmeread Unnamed %286%29

បឹងកេតអង្គរ និងការពារជាតិ នៅតែរក្សាដំណែងលេខ១ និងលេខ២ ខណៈនៅសល់១ប្រកួតដូចគ្នា​ ដើម្បីលើកពានរង្វានលីកកំពូល

    ក្រុមបឹងកេតអង្គរ និងក្រសួងការពារជាតិ នៅតែរក្សាដំណែងចំណាត់ថ្នាក់លេខ១ និងលេខ២ ដដែល លើកំពូលតារាង សម្រាប់សប្តាហ៍ទី១៧នេះ ខណៈក្រុមទាំងពីរនេះនៅសល់មួយប្រកួតទៀតដូចគ្នា ដើម្បីប្រជែង ពិន្ទុឈានទៅលើកពានរង្វាន់ម្ចាស់ដំណែងជើងឯក ក្របខ័ណ្ឌលីកកំពូលរបស់កម្ពុជា រដូវកាល ២០១៦នេះ។

    កាលពីចុងសប្តាហ៍កន្លងទៅនេះ, បឹងកេតអង្គររកបាន៣ពិន្ទុយ៉ាងតឹងតែបំផុតពីក្រុមព្រះខ័នរាជស្វាយ រៀងបន្ទាប់ពីបានយកឈ្នះដោយលទ្ធផល ១ទល់០ តាមការប្តេជ្ញាចិត្តរបស់គ្រូបង្កោល ក្លឹបបឹងកេត លោក ប្រាក់ សុវណ្ណារ៉ា ថានឹងត្រូវឈ្នះ៣ប្រកួតចុងក្រោយនេះ ដើម្បីគ្រងម្ចាស់ដំណែងជើងឯកលីកកំពូលរបស់កម្ពូជា រដូវកាល ២០១៦នេះ។ 

    ឥឡូវនេះ បឹងកេតសម្រេចបានតាមគោលដៅ ២ប្រកួតរួចមកហើយ ដោយឈ្នះៗដូចគ្នា ហើយក្រុមខ្លាំងមួយនេះនៅសល់១ប្រកួតទៀតប៉ុណ្ណោះ ដើម្បីសម្រេចវាសនាជាជើងឯកលីគនេះ។ ១៧ប្រកួត របស់បឹងកេតឈ្នះ១៤ប្រកួត ស្មើ២ប្រកួត និងចាញ់១ប្រកួត មាន៤៤ពិន្ទុ លើសតែ១ពិន្ទុប៉ុណ្ណោះពីក្រុមក្រសួង ការពារជាតិ។ 

    សម្រាប់ក្រសួងការពារជាតិ ដែលនៅក្រោម១ពិន្ទុនោះ នៅតែមានឱកាសលើកពានរង្វាន់នេះដូចគ្នា ប្រសិនបើ១ប្រកួតចុងក្រោយរបស់ក្រុមទាំងពីរមានភាពប្រែប្រួលផ្សេងក្រៅពីការប្តេជ្ញាចិត្តនោះ។ ក្រសួងការពារជាតិ រកបាន៣ពិន្ទុបន្ថែមដូចគ្នាបន្ទាប់ពីបានយកឈ្នះស៊ីម៉ាក់ ដោយលទ្ធផល ២ទល់០ កាលពីល្ងាចថ្ងៃអាទិត្យនោះ។ ១៧ប្រកួតរបស់ការពារជាតិ ឈ្នះ១៤ប្រកួត ស្មើ១ប្រកួត និងចាញ់២ប្រកួត មាន ៤៣ពិន្ទុ។

    សូមបញ្ជាក់ថា ២ប្រកួតផ្សេងទៀតនោះ គឺក្រុមម្ចាស់ផ្ទះវេស្ទើនភ្នំពេញ និងក្រុមភ្ញៀវ ខេមបូឌានថាយហ្គឺ ចែកគ្នាម្នាក់១ពិន្ទុ ក្រោយពីរក្សាលទ្ធផលស្មើគ្នា ៣ទល់៣ ខណៈអាស៊ីអឺរ៉ុប ចាញ់ភ្នំពេញក្រោយ ០ទល់៤៕
 

adverise with khmeread

មតិយោបល់