adverise with khmeread 14112095 280462859001501 1908767215 n

គ្រឿងស្រវឹងទៀត! ចូលក្លឹបផឹកស៊ីកើតកំហឹងឈ្លោះជាមួយគូកំណាន់ វាយបោកកែវបំផ្លាញរបស់របរត្រូវម្ចាស់ក្លឹបប្តឹងប៉ូលិសចាប់

    ព្រះសីហនុ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ជាប់ពាក់ព័ន្ធជាមួយនឹងករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ស្ថិតនៅចំណុចក្នុងក្លឹបកំសាន្តL.V ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ នៅវេលាម៉ោង០២ ទាបភ្លឺថ្ងៃទី២២
ខែសីហា ឆ្នាំ២០១៦។

    ប៉ូលិសបានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ សួន វណ្ណរ៉េត ភេទប្រុស អាយុ៣៣ឆ្នាំកាន់លិខិតឆ្លងដែនលេខ N.00036365 រស់នៅក្នុងភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ។

    ប៉ូលិសបានបន្តឱ្យដឹងទៀតថា មុនពេលកើតហេតុជនសង្ស័យបានចូលលេងក្នុងក្លឹបកម្សាន្ត L.V រួចផឹកស៊ីជាមួយនឹងគូកំណាន់របស់ខ្លួនបន្ទាប់មកជនសង្ស័យក៏មានទំនាស់ពាក្យ សម្ដីជាមួយនឹងគូកំណាន់ ធ្វើ​ឱ្យជនសង្ស័យបានបោកបំបែកកែវ និងរបស់របរមួយចំនួននៅក្នុងក្លឹបកំសាន្តនោះ។ 

    ភ្លាមៗនោះ តំណាងក្លឹបកំសាន្ត L.V ក៏បានរាយការណ៍មកកាន់កម្លាំងកងរាជអាវុធហត្ថ ដើម្បីសុំការធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យនោះភ្លាមៗ។ បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក កម្លាំងក៏បានបញ្ជូនជនសង្ស័យមកបញ្ជាការដ្ឋានខេត្តដើម្បីធ្វើការសាកសួរ។ បន្ទាប់ពីធ្វើការសាកសួររួចមក ជនសង្ស័យក៏បានសារភាពថា ខ្លួនគេពិតជាបានធ្វើដូចសំដីចោទប្រកាន់ របស់ តំណាងក្លឹបកំសាន្ត L.V ពិតប្រាកដមែន។

    បច្ចុប្បន្នជនសង្ស័យ ត្រូវបានកងរាជអាវុធហត្ថខេត្តកំពង់ព្រះសីហនុ កំពុងធ្វើការសាកសួរបន្ថែម ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

adverise with khmeread

មតិយោបល់