adverise with khmeread 1

រកឃើញសពបុរសអណ្តែតទឹក ស្លាប់ដោយសារស្រវឹងស្រា

     កោះកុង ៖ កម្លាំងជំនាញសមត្ថកិច្ច សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបានរកឃើញសពជនរងគ្រោះ ដែលបានបាត់ខ្លួនពីទូកកាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅចំណុចព្រែកពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា នៅវេលាម៉ោង ៩ និង៤០ នាទីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦។

    ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ សេង លីលៀង ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទមានទីលំនៅឃុំកើតហេតុខាងលើ។

    ប៉ូលិសបន្តថា ក្រោយពីធ្វើការពិនិត្យសាកសពរួច ឃើញថាជនរងគ្រោះមានពិសាជាតិស្រវឹង។ ហើយបានប្រគល់សពជូនក្រុមគ្រួសារសពរៀបចំធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread

មតិយោបល់