adverise with khmeread 1

ចាប់ពួកអ្នកលេងកាតេ១ដៃ៥០០រៀល!

    កណ្ដាល ៖ មានករណីបង្ក្រាបល្បែងស៊ីសង (លេងបៀរ) នៅចំណុចផ្ទះឈ្មោះ សិន ផុនភេទប្រុស នៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល នៅថៃ្ងទី២៣ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង១៣ និង៣០នាទី។

    ប៉ូលិសនិយាយថា ជនល្មើសមានគ្នា០៥នាក់៖​ ទី១-ឈ្មោះ ម៉ុង សុខា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ការ៉ែមស្នាក់នៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ, ទី២-ឈ្មោះ ឆៃ ម៉ន ភេទប្រុស ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សាដែក ស្នាក់នៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល,​ ទី៣-ឈ្មោះ រ៉េត សម្បតិ្ត ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុបស្នាក់នៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល, ទី៤-ឈ្មោះ យស សុខឃឿន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ខោអាវ ស្នាក់នៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល, និងទី៥-ឈ្មោះ សិន ផុន ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខែ្មរ មុខរបរ លាងឡាននៅភូមិស្វាយជ្រុំ ឃុំបែកចានស្រុកអង្គស្នួខេត្តកណ្តាល(ម្ចាស់ផ្ទះ)។

    វត្ថុតាងចាប់យកមាន៖ ទី១-កំរាលភួយ ០១, ទី២-បៀរ ០១ហ៊ូ និងទី៣-លុយខ្មែរ ១៣.០០០រៀល។

    ប៉ូលិសបន្តថា នៅវេលាម៉ោងកើតហេតុខាងលើកម្លាំងជំនាញបានទទួលព័ត៌មានតាមទូរស័ព្ទ ពីមហាជនថា៖ មានលេងល្បែងស៊ីសង បន្ទាប់មកម្លាំងអធិការ បានចុះទៅបង្ក្រាបឃាត់ខ្លួនបាន០៥នាក់។ តាមចម្លើយសារភាពរបស់ម្ចាស់ផ្ទះឆ្លើយថា៖ "ពួកខ្លួនពិតជាបានលេងមែន (លេងកាតេ១ដៃ៥០០រៀល)"។

    ចំពោះករណីនេះកំពុងបន្តចាត់ការ ធ្វើការអប់រំឃាត់២៤ម៉ោង នៅអធិការដ្ឋាននគរបាលស្រុក៕

adverise with khmeread

មតិយោបល់