adverise with khmeread 14022160 2089079087983767 4556167643494401954 n

ឃាត់ខ្លួនជនសង្ស័យលួច ខោខូវប៊យ ក្នុងរោងចក្រ យីដា (មានវីដេអូ)

    កណ្ដាល ៖ មានករណីអំពើលួច (ខោខូវប៊យ)ក្នុងរោងចក្រ យីដានៅចំណុច ភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី២០ សីហា ២០១៦ វេលាម៉ោង១៣ និង០៥នាទី។

    ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ លី សៀងហេង ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកម្មកររោងចក្រយីដា (ឃាត់ខ្លួន)។

    រីឯជនរងគ្រោះឈ្មោះ ផុន សុវុត្ថា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិឃុំ ឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ មុខងារជំនួយការធនធានមនុស្ស នៃរោងចក្រយីដា។

    វត្ថុតាងចាប់យកមាន៖ ខោខូវប៊យចំនួន៤កាតុង ស្មើ១១៦ខោ។

    ប៉ូលិសបន្តថា នៅថ្ងៃកើតហេតុជនល្មើសបានលួច យកខោខូវប៊យចំនួន០៤កាតុងទៅលាក់ទុកនៅក្រោមជណ្តើរអគាររោងចក្រ និងយកខោ ចំនួន០៧ថង់ស្មើ១៤ខោ បោះចេញតាមបង្អួចទៅក្រៅរោងចក្រ ពេលនោះកម្លាំងសន្តិសុខ បានរើសយកមកប្រគល់ឱ្យតំណាង រោងចក្រ និងបានស្រាវជ្រាវតាមកាមេរ៉ា ឃើញជនល្មើសបានធ្វើសកម្មភាពលួច ហើយជនល្មើសបានគេចមិនមកធ្វើការទេ។

    លុះដល់ថ្ងៃទី២៣ សីហា ២០១៦ វេលាម៉ោង១៥ និង៣០នាទី តំណាងរោចក្របានដាក់ពាក្យបណ្តឹងមក នៅប៉ុស្តិ៍ឱ្យឃាត់ខ្លួនជនល្មើសដើម្បីសួរនាំ។ នៅចំពោះមុខសមត្ថកិច្ចជនល្មើសបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចខោ របស់រោងចក្រប្រាកដមែន។

    ករណីនេះកម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី៕

 

adverise with khmeread

មតិយោបល់